ព័ត៌មានសិល្បៈ និងកម្សាន្ត

នរណាមិនសរសើរ! ឈុតទាំង២ គង់ ចាន់ស្រីមុំ ក្នុងមង្គលការ ផេន ខេក ត្រូវហ្វេនៗសរសើរស្អាតមិនផុតពីមាត់

(ភ្នំពេញ)៖ ពិតណាស់ កាលពីប៉ុន្មានថ្ងៃមុននេះ ជាថ្ងៃពិសេស រៀបមង្គលការរបស់ តារាស្រីក្រមិចក្រមើម កំប្លែងស្ងួត ផេន ខេត ក្រោយការគម្រោងចង់រៀបការនេះ ធ្លាប់លើកច្រើនដងព្រោះតែ បញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩ តែដោយសារ បច្ចុប្បន្នស្ថានភាពប្រសើរឡើងនោះ តារាស្រីរូបនេះ ក៏សម្រេចចិត្តរៀបចំយ៉ាងអធិកអធម។

ទន្ទឹមនឹងនេះ គេក៏ឃើញវត្តមានតារាមានមុខមាត់ ក្នុងវិថីសិល្ប:ចូលរួមយ៉ាងកុះករ ជាពិសេសទៅទៀត មិត្តភក្តិជិតស្និទ និងជាដៃគូការងារ អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ ក៏ចូលរួមផងដែរ។

ជាមួយគ្នានេះ បណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាមួយនឹង ស្ទាយ៍ម៉ូតរបស់ឈុត តារាស្រី គង់ ចាន់ស្រីមុំ ស្លៀកទាំង២ឈុត មើលទៅ ម៉ូតស្រស់ស្អាតខ្លាំង ជាពិសេសគឺ ពណ៌ស្រស់ដល់ថ្នាក់នេះហើយ តែរូបនាង ស្លៀកទៅសមគ្មានទាស់តែម្តង បើងាកទៅមើល កូនស្រីនិងស្វាមីវិញ ក៏តុបតែងខ្លួន មិនឲ្យចាញ់អ្នកម៉ាក់ផងដែរ គ្រាន់តែឃើញ រូបភាពគ្រួសាររបស់រូបនាង ក្នុងថ្ងៃមង្គលរបស់ ផេន ខេត ធ្វើឲ្យហ្វេនៗជ្រួលជ្រើមចង់មានគ្រួសារនឹងគេដែរ៕

មតិយោបល់