ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្ដៅៗ ហេង នរៈកក្កដា ចេញមុខរិះគន់កម្មវិធី Apsara Award

ភ្នំពេញ: ខណ:ដែលការវាយប្រហារ និងរិះគន់របស់លោកម៉ាដូណា ទៅលើកម្មវិធី Apsara Award នៅមិនទាន់ស្ងប់ក្រោយការបំភ្លឺពីអ្នកទទួលខុសត្រូវនោះផង នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បេក្ខភាពដែលទទួលបានពាន ជាតារាសម្ដែងមនោសញ្ចេតនា កំប្លែង កម្សត់ និងឈ្លើយបានល្អ នៅក្នុងកម្មវិធី Apsara Award ក៏ចេញមុខបង្ហោះវីដេអូឃ្លីប រិះគន់ទៅដល់កម្មវិធីនេះ ម្នាក់ទៀត។

លោកអះអាងស្រដៀងគ្នា នឹងលោកម៉ាដូណាថា ម្ចាស់ពានមួយចំនួនជាពិសេស គឺម្ចាស់ពានគោរពពេលវេលា មិនសមទទួលបានពានហ្នឹងនោះទេ បើទោះជាមុននេះ បន្តិចលោកហ្វៃ សំអាង បានស្រាយបំភ្លឺ ដើម្បីលាងជម្រះមន្ទិលនោះក៏ដោយ។

ខាងក្រោមនេះ ជាវីដេអូឃ្លីបតូចចិត្ត និងរិះគន់របស់លោកហេង នរ:កក្កដា ដែលជាបេក្ខភាពមួយរូបនៅក្នុងកម្មវិធី Apsara Award ជំនាន់ទី៣ របស់ទូរទស្សន៍អប្សរា៖

//youtu.be/lwdKRjG1wxw

មតិយោបល់