ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

​លើក​រឿង​​ដ៏សើចចុកពោះ​កាលនាយ ក្រឹម និងនាយកុយ​នៅជុំគ្នា (Video Inside)

រំឭក​រឿង​កំប្លែង​ដ៏សើចចុកពោះ កាលពីប៉ុន្មានឆ្នាំ មុន ​ដែល​​​មិនទាន់មាន​វត្តមាន​របស់នាយ ពែកមី និងនាយគ្រឿន ​ប្រិយមិត្តគ្រប់ស្រទាប់ ជិត​ឆ្ងាយ ​តែងតែ​ទទួលបាន ​សំណើច មិនចេះរីងស្ងួត ពី​តារាកំប្លែង​ជើងចាស់ ពីរដួង ​​រួមមាន នាយក្រឹម និងនាយកុយ ​។ ​រាល់ការបង្ហាញខ្លួន​លើឆាក​ម្តង​របស់នាយទាំងពីរ តែ​ងតែ​ធ្វើ​ឲ្យប្រិយមិត្ត ​​​​​ឡើងជ្រួញមុខ​ ជ្រួញមាត់អស់ហើយ ​ដោយផ្ទុះសំណើច​ជាមួយនឹងពាក្យសម្តី និង កាយវិការ​ដ៏ក្រមិច​ក្រមើម​របស់​តារា​កំប្លែងជើង​ចាស់ទាំងពីរដួង​ ។
2014-02-13_212923
បើទោះបីពេលនេះ ​តារាជើងចាស់ទាំងពីរ មិន​បាន​ពួតដៃ ក្នុងក្រុមតែមួយ មែនពិត ​​ដោយ​ងាកទៅបង្កើត​ក្រុមកំប្លែងរៀង​ៗខ្លួន តែ​សំណើច​ទាំងនោះ នៅតែដិតដាមអារម្មណ៍ ប្រិយមិត្ត​រហូត ។ យើងនៅចាំមិនភ្លេចនោះទេ ​ក្នុងឈុត​រឿង​កំប្លែង​មួយ​របស់នាយ ទាំងពីរ ក្នុងកម្មវិធីតន្ត្រីស្រុកស្រែ ​​​បា​នបង្កើត​ជាស្នាមញញឹម ​ដល់​អ្នកភូមិ​ស្ថិតក្នុង​តំបន់ព្រែក​អញ្ជើញ និងអ្នកទស្សនា​តាម​​កញ្ជាក់ទូរទស្សន៍ ។
បើ​ចង់កាន់តែ​ជ្រាបច្បាស់ សូម​ទស្សនា វីដេអូ​ឃ្លិប​ដូច​ខាងក្រោមនេះ​៖

មតិយោបល់