ព័ត៌មានសិល្បៈ និងកម្សាន្ត

​តារាចម្រៀង John Park ច្រណែន នាង Lee Hyori និង​មិត្ត​ប្រុស​នាង​មែន​ទេ​?

តា​ចម្រៀង John Park បានបង្ហាញ​គំនិត​ដ៏​ស្មោះត្រង់​របស់ខ្លួន​លើ Lee Hyori និង​មិត្ត​ប្រុស​របស់​នាង Lee Sang Soon​។​

John Park ត្រូវបាន​គេ​ស្គាល​ថា ជា​អ្នក​គាំទ្រ​របស់ នាង Lee Hyori ហើយក៏​ជា​ភ្ញៀវកិត្តិយស​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ ‘Hong Jin Kyung’s Two o’clock’ នៅលើ KBS Cool FM Radio​។​

Hong Jin Kyung បាន​សួរ​គាត់​ថា “​ខ្ញុំ​ស្គាល់​អ្នកជា​អ្នកគាំទ្រ​របស់ Lee Hyori តើ​អ្វី​ដែរ​ដែល​អ្នក​ចូលចិត្ត​ធ្វើការ​ជាមួយនឹង​នាង​?”​។​

​សូម​មើល​ថា ៖ នាង Lee Hyori ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នាង​នឹង​រៀបការ​ជាមួយ​នឹង Lee Sang Soon​។​

​តារាចម្រៀង John Park បាន​ឆ្លើយតប​ថា លោក​មិន​ច្រណែន Lee Sang Soon អ្វី​ទាំងអស់​។ នាង Lee Hyori ហាក់បីដូច​ជា​នៅ​ឆ្ងាយ និង​អាថ៌កំបាំង ប៉ុន្តែ​បន្ទាប់ពី​ជួប​នាង នាង​ក៏​ដូចជា​មនុស្ស​ទូទៅ​ផងដែរ​។​

​វា​គឺ​ល្អ​សម្រាប់​តារាចម្រៀង John Park ដែល​មិន​ច្រណែន​ព្រោះថា Lee Hyori បានប្រកាស​រួចរាល់​ហើយ ថា​នាង​នឹង​រៀបការ​ជាមួយនឹង​មិត្ត​ប្រុស​របស់​នាង ដែល​ទំនាក់ទំនង​ជាមួយ​នឹង​គ្នា​អស់​រយៈពេល ៣ ឆ្នាំ នោះ​៕​
Lee-Hyori-john-park_1372943165_af_org

មតិយោបល់