ភ្នំពេញៈ ចាងហ្វាងផលិតកម្ម BKS បាន ប្រកាសជំហរ ផលិត និងដឹកនាំរឿងដោយផ្ទាល់ខ្លួនដើម្បីបំបែកកំណត់ត្រាថ្មីរបស់ខ្លួនលើវិថីសិល្បៈ។
លោក ឈុន សុវណ្ណភក្តី ដែលជាចាងហ្វាងវ័យក្មេង ផលិតកម្ម BKS បានប្រាប់ Post News ឲ្យដឹងថា ក្រោយពីស្វែងយល់ក្នុងទីផ្សារផលិតភាពយន្តមួយរយៈនេះ លោកពិតជាយល់ច្បាស់ណាស់ថា វិធីដឹកនាំរឿង យ៉ាងម៉េច និងទីផ្សារភាពយន្តយ៉ាងម៉េច ដែលជាដើមចម ធ្វើឲ្យលោក ត្រូវតាំងចិត្ត ដើម្បីសិក្សារៀនសូត្រ និងដឹកនាំការផលិតភាពយន្ត ដោយខ្លួនឯង ក្រោយ ដឹកនាំផលិតបទ Original Song ។
សម្រាប់ BKS កន្លងមកធ្លាប់ចេញ ភាពយន្តពីរ ដោយភាពយន្តទី១ ក្រោមចំណងជើងថា «ដៃគូកម្ចាស់ខ្មោច» និងភាពយន្តទី២ ដែលកំពុងបញ្ចាំងនៅតាមរោងកុន «អាស៊ុយទ្រីស្មោះស្នេហ៍» ។ ប៉ុន្តែភាពយន្តទាំងពីរនេះ ត្រូវបានដឹកនាំ ដោយផលិតករពីរផ្សេងគ្នា ។
ឈុន សុវណ្ណភក្តីថា «ក្រោយពីបោះទុនផលិតភាពយន្តពីរនេះ លោកបានឈ្វេងយល់ ច្បាស់លាស់ណាស់ ដើម្បីឈានជើង ទៅដឹកនាំរឿង ដោយខ្លួនឯង ដែលជាកំណត់ត្រាថ្មីសម្រាប់ខ្ញុំ »។
ការប្រកាសជំហរនេះដែរ អាចនឹងជាដើមហេតុ មកពីសំនួរ របស់ទស្សនិកជន បានចោទសួរទៅកាន់ ម្ចាស់ផលិតកម្ម វ័យក្មេង រូបនេះថា ហេតុអ្វីមិនដឹកនាំរឿងដោយខ្លួនឯង ព្រោះកន្លងមក ធ្លាប់ដឹកនាំការផលិតបទ ចម្រៀងដែរតើ ?
ឈុន សុវណ្ណ បានអះអាងថា នេះគឺជាមូលហេតុ ដែលខ្ញុំត្រូវតែ ជំនៈនូវឧបសគ្គនេះ ឲ្យខានតែបាន៕
មតិយោបល់