ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Rain ឈប់​ពី​ទាហាន​មុន​កំណត់​

​ប្រភព​ព័ត៌មាន​បរទេស​នានា បាន​ចុះ​បង្ហាញ​ឲ្យដឹងថា តារាចម្រៀង Rain ដែល​គេ​បាន​ស៊ើបអង្កេត​ពី​បទ​ទៅ​លួច​ផឹកស្រា ជាមួយ​នឹង​តារាចម្រៀង Se7en នោះ ប្រភព័ត៌មាន​បានបញ្ជាក់​ថា តារា​ចម្រៀង​រូប​នេះ​នឹង​ត្រូវ​បញ្ឈប់​ពី​ការ​បម្រើកងទ័ព​មុន​កំណត់​។​

​ខាង​ក្រសួង​ការពារជាតិ បាន​ថ្លែងឲ្យដឹងថា “​ការស៊ើបអង្កេត​លើ​ភ្នាក់ងារ PR នឹង​បន្ត​ចូល​ទៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ Sergeant Jung (Rain) និង​បញ្ឈប់​មុន​កាលកំណត់ ពោល​គឺ​នៅ​ថ្ងៃទី ១០ ខែ កក្កដា ខាងមុខនេះ​”​។​
​ស្របពេល​ដែល ត្រូវបាន​គេ​រាយការណ៍​ថា Rain នឹង​ចាប់ផ្តើម​អាជីព​សារជាថ្មី របស់គាត់ ជាមួយនឹង​ផលិតកម្ម CUBE Entertainment ដែល​រួម​ទាំង​ក្រុម​តារាចម្រៀង B2ST, 4Minute ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Rain2_zps4dd0a179.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rain_zps58a8b12f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rain1_zps6fb1a8b7.jpg
ទស្សនា​វីដេអូ​ឃ្លិប​ I Think I love U សម្តែង​ដោយ​ Rain ៖

បទចម្រៀង Full House OST៖

មតិយោបល់