ព័ត៌មានសិល្បៈ និងកម្សាន្ត

លី​តូ​វ​ហួរ ច្រានចោល​ព័ត៌មាន​ច​ចាម​អារាម​

​ចាប់តាំងពី​ក្លាយជា​ឪពុក​របស់​គេ​កាលពី​ឆ្នាំមុន តារា​សម្តែង Andy Lau ហៅ​លី​តូ​វ​ហួរ បាន​កាត់បន្ថយ​ការងារ​របស់​ខ្លួន ដើម្បី​រីករាយ​ជាមួយ​នឹង​ជីវិត​គ្រួសារ​របស់គាត់​។​នៅ​ឆ្នាំ នេះដែរ វា​កៀក​នឹង​កូនស្រី​របស់​តារា​សម្តែង​ជើងចាស់​រូបនេះ​ឈាន​ចូល​វ័យ ១ ឆ្នាំ ។​ចំណែក​របាយការណ៍​នៅ​ពេល​ថ្មីៗ​នេះ បានឲ្យដឹងថា ប្រពន្ធ​របស់ លី​តូ​វ​ហួរ Carol Chu សង្ឈឹមថា ផ្តល់​បាន​កូនប្រុស​ជូន​ប្តី​របស់​ខ្លួន នោះ​គឺ​នាង​មាន​ផ្ទៃពោះ​រួចរាល់​ហើយ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Andy-Lau-Pictures12_zps590ed0a1.jpg
​លី​តូ​វ​ហួរ និង Carol បាន​ចំណាយពេល​យ៉ាងច្រើន​ជាមួយ​នឹង​គ្នា​អស់​រយៈពេល ២០ ឆ្នាំ ដោយ​ចាប់​តាំងពី​ឆ្នាំ ១៩៨៦ ខណៈ​តារា​សម្តែង​រូប​នេះ​មាន​វ័យ ២៤ ឆ្នាំ នៅពេលដែល លី​តូ​វ​ហួរ បាន​ធ្វើដំណើរ​ទៅកាន់ ទីក្រុង កូឡា​ឡ៊ុំ​ពួរ ប្រទេស ម៉ាឡេស៊ី ដើម្បី​គាំទ្រ​បាល់ទាត់​ហុងកុង ហើយ​ក៏​លង់​ស្រលាញ់​នាង Carol មាន​វ័យ ១៨ ឆ្នាំ ។​តាំងពី​ពេលនោះ​មក​ពួកគេ​ទាំង​ពីរ​បាន​ឈរជើង​លើ​ក្តីស្រលាញ់ មួយ ដែល​មាន​ជាតិ​សាស​ខុសគ្នា រវាង ម៉ាឡេស៊ី និង​ហុងកុង និង​បាន​ទិញ អចលនៈទ្រព្យ​នៅ​តំបន់​ទាំ​ពីរ​ផង​។ នៅ​ឆ្នាំ ១៩៩០ និង ឆ្នាំ ២០០០ ស្របពេល​ដែល អាជីព​របស់​តារា​សម្តែង​រូបនេះ​បាន​រីកលូតលាស់​គគ្រឹកគគ្រេង​នោះ គូស្នេហ៍​នេះ​បាន​ផ្អាក​គម្រោង​ដើម្បី​ចាប់ផ្តើម​គ្រួសារ​។ តែ​នៅ​ទីបញ្ចប់ Carol មាន​ផ្ទៃពោះ​ដោយ​ជោគជ័យ និង​បាន​ផ្តល់កំណើត​ឲ្យ​កូនស្រី​ឈ្មោះ Hanna Lau (劉向蕙) កាលពី​ខែ ឧសភា ឆ្នាំ ២០១២ កន្លងទៅនេះ ដែល​ធ្វើឲ្យ លី​តូ​វ​ហួរ​ក្លាយ​ជា​ឪពុក​របស់​គេ និង​ចង់​បាន​កូន​ទី ២ ផងដែរ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/24845_500_zpsb347163e.jpg
​ក្នុង​ការផ្សព្វផ្សាយ​រឿង Switch <天机·富春山居图> នៅ​ពេល​ថ្មីៗ​នេះ លី​តូ​វ​ហួរ បាន​ធ្វើ​ការច្រានចោល ពាក្យ​ច​ចាម​អារាម​ថា ប្រពន្ធ​ខ្លួន​មាន​ផ្ទៃពោះ ដោយ​និយាយថា​វា​ជា​រឿង​មិន​ពិត​នោះទេ ដែល​ព័ត៌មាន​បាន​ផ្សព្វផ្សាយ​កន្លងមក​នោះ ។​ចំណែក​ខួបអាពាហ៍ពិពាហ៍​នោះ លោក​ក៏​មិនបាន​ធ្វើ​ការផ្លាស់ប្តូ​រកា​ដូ​ដែល​ឲ្យ​គ្នា​នោះដែរ​។​

​ក្រៅ​ពី​រឿង​ខាងលើ ពេល​ថ្មីៗ​នេះដែរ តារា​សម្តែង និង​អ្នក​ផលិត​ខ្សែភាពយន្ត ផ្ទាល់ខ្លួន ក៏​សង្ឈឹមថា នឹង​អាច​ដឹកនាំ​គម្រោង​ផ្ទាល់ខ្លួន​របស់​គាត់​។​តែ​ទោះជា​យ៉ាង​ណា​វា​ត្រូវ​ចំណាយពេល វេលា​ដើម្បី​រៀបចំ ការសរសេរ​រឿង និង​ពេលវេលា ដើម្បី​ធ្វើ​វា ។​ទោះជា​យ៉ាងណា​អាច​រងចាំ​ពី​ឆ្នាំ​ទៀត ជាមួយនឹង​គ្នា​នេះដែរ​គេ​ក៏​សង្ឈឹមថា រឿង​ក្រោយនេះ របស់លោក និង​ថត​រឿង​កំប្លែង​៕​
ទស្សនាវីដេអូឃ្លិប រឿង Switch ៖

ទស្សនាបទចម្រៀង ដែលច្រៀងដោយ លីតូវហួរ ៖

មតិយោបល់