ព័ត៌មានជាតិ

ស្លាប់​មនុស្ស 11 នាក់​នៅ​ឈី​លី​ដោយសារ​ជម្ងឺ​ផ្តាសាយ H1N1 ខណៈ​ដែល​រាប់រយ​ករណី និង ការរីក​រាលដាល​នៅតែមាន​

​ទីក្រុង​សាន់​តៃ​ហ្គូ​៖​មនុស្ស 11 នាក់​បាន​ស្លាប់​ក្រោយ​ការឆ្លង​រោគ​ផ្តាសាយ H1N1 នៅ​ភាគ​ខាងជើង​នៃ​ប្រទេសឈី​លីនេះ​បើ​យោង​តាម​សម្តី​ដកស្រង់​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ហើយ​ចំនួន​និង​ការរីក​រាលដាល​នៃ​ជម្ងឺ​នេះ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​ដែល​នឹង​ត្រូវ​ដាក់​ប្រកាសអាសន្ន​ហើយ​ការ​រឹតបន្តឹង​នៃ​ការត្រួតពិនិត្យ​ទៅលើ​អ្នកធ្វើ​ដំណើរ​ក្នុង​តំបន់​។​

​លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ថែមទៀតថា​អ្នក​ទេសចរណ៍​និង​អ្នកធ្វើ​ដំណើរ​ទៅកាន់​តំបន់​ភាគ​ខាងជើង​កាលពី​ថ្ងៃ​សុក្រ​នឹង​ត្រូវ​ទទួល​ការពិនិត្យ​ដើម្បី​ធ្វើឲ្យ​អស់​សង្ស័យ​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស​។​នៅក្នុង​តំបន់​ភាគ​ខាងជើង​នេះ​ត្រូវបាន​គេ​ពិនិត្យឃើញ​ថា​មាន​សន្ទុះ​ខ្លាំង​ជាង​សន្ទុះ​នៃ​ការ​រាលដាល​ទួទាំង​ប្រទេស​ដោយ​មាន 146 នាក់​បាន​ឆ្លង​ជា​មធ្យម​ក្នុង​ចំណោម 10 0000 នាក់​ក្នុង​តំបន់​ហើយ​ប្រមាណ 24 នាក់​ជា​មធ្យម​សម្រាប់​ទូទាំងប្រទេស​។​

​ក្រុម​គណៈ​កម្មា​ជាតិ​សុខាមាលភាព​របស់​ប្រទេសឈី​លី​បាន​ស្នើរសុំ​ឲ្យ​រដ្ឋាភិបាល​បញ្ជាក់ពី​បញ្ហា​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​ក្នុង​ការទប់ស្កាត់​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​ផ្តាសាយ H1N1 នេះ​នេះ​នៅក្នុង​តំបន់​ដែល​មាន​ចម្ងាយ 1900 គីឡូ​ម៉ែត​ពី​ទីក្រុង​សាន់​តៃ​ហ្គូ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/cnTZIvJm_zps4bd41181.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/MDF63171_zps3160200e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/flu-otbreak_zps0f1dee82.jpg

មតិយោបល់