ព័ត៌មានសិល្បៈ និងកម្សាន្ត

គីង សូរិយា មិនចង់អោយប្ដីនៅអាមេរិកឃើញមុខ

គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងសំឡេងសឹងតែដូចគ្នាបេះបិទនឹងតារាចម្រៀងប៉ែន រ៉ន គឺអ្នកនាងគីង សូរិយា ដាច់ដោចជាមួយនឹងស្វាមីនៅស្រុកខ្មែរមុនចេញទៅរស់នៅអាមេរិក។ អ្នកនាងបានភពប្រសព្វជាមួយស្វាមីទី២នៅលើទឹកដីស៊ីវីល័យនោះម្ដងទៀត ប៉ុន្តែក្រោយបានកូនមួយក៏បែកគ្នាទៀត ទើបអ្នកនាងសម្រេចចិត្តវេចបង្វិចចុះមករស់នៅក្នុងប្រទេសកម្ពុជា ហើយប្រកាសឈប់ត្រលប់ទៅវិញ ដោយអះអាងថាមិនចង់អោយអតីតស្វាមី២ឃើញមុខ។

អ្នកនាងគីង សូរិយា បានអះអាងថា ដ្បិតថាអ្នកនាង និងស្វាមីអាមេរិកលែងលះគ្នាយូរហើយ ប៉ុន្តែរវាងអ្នកនាង និងលោក នៅតែយូរៗឃើញមុខគ្នាម្ដង នៅពេលដែលលោកចេញចូលមកទទួលខុសត្រូវកូននៅអាមេរិកម្ដងៗ។ ស្របគ្នាដែលជីវភាពនៅឯសហរដ្ឋអាមេរិកបានត្រឹមតែដើរច្រៀងសៅរ៍-អាទិត្យ និងភាគច្រើនត្រូវធ្វើការបន្ថែមម៉ោងតាមរោងចក្រមិនសូវស្រួលដូចស្រុកខ្មែរផង ទើបអ្នកនាងសម្រេចចិត្តឈប់នៅអាមរិក ហើយត្រលប់មកសាងជីវភាពជាអ្នកចម្រៀងនៅលើទឹកដីកំណើត។ អ្នកនាងទទួលស្គាល់ថាស្ថានភាពទីផ្សារក្រោយការត្រលប់វិញមិនសូវដូចពេលល្បីខ្លាំង ហើយមិនទាន់ចាកចេញទៅកាន់អាមេរិកនោះទេ ប៉ុន្តែអ្នកនាងនៅចាត់ទុកថាគ្រាន់បើជាងការច្រៀងរាំនៅលើទឹកដីអាមេរិកនោះដែរ ទើបនាងយល់ថាការសម្រេចចិត្តរបស់ខ្លួនមិនមែនជារឿងអាខកបំណង។ អ្នកនាងថាការត្រលប់មករស់នៅទឹកដីកំណើតបានធ្វើអោយនាងអ្នកប្រែប្រួលច្រើន ជាពិសេសផ្លូវចិត្តក្រោយការបែកបាក់ ទើបការត្រលប់មកវិញដ្បិតថាត្រូវរស់នៅផ្ទះជាមួយប្អូនស្រីមិនទាន់មានលទ្ធភាពទិញផ្ទះខ្លួនឯងតែអ្នកនាងកក់ក្ដៅ។ យ៉ាងណាមិញ អ្នកនាងមិនចង់ភពប្រសព្វជាមួយស្វាមីណាម្នាក់ជាលើកទី៣នោះទេ ដោយអះអាងមានស្វាមី២គឹហាក់គ្រប់គ្រាន់។
អ្នកនាងត្រូវគេឃើញស្រវាស្រទិញទទួលច្រៀងឡើងឆាក និងច្រៀងក្នុងកម្មវិធីតូចធំមិនប្រកាន់ខ្លួននោះទេ ដោយអ្នកនាងអះអាងថាដើម្បីរកលុយទុកគ្រាន់ពេលចាស់។ អ្នកនាងបន្តថាកូន២របស់អ្នកនាងដែលជាដំណក់ឈាមរបស់ស្វាមីទី១ និងស្វាមីទី២ម្នាក់១ មានរដ្ឋាភិបាលអាមេរិកចាត់ចែងលើថ្លៃសិក្សាអោយហើយ ទើបអ្នកនាងមិនខ្វល់រឿងមើលថែ ឬរកលុយផ្តត់ផ្គង់ ក្នុងពេលអ្នកនាងក៏មិនចង់ឃើញមុខអតីតស្វាមីនៅឯសហរដ្ឋអាមេរិក បើទោះជាបានរាប់គ្នាជាមិត្តទៅហើយ៕

មតិយោបល់