ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្រី Harry Potter ​នឹង​រៀប​ការ​ឆាប់ៗ​នេះ?​

ប្រភព​ព័ត៌មាន​មិន​បង្ហាញ​អន្ត​សញ្ញា​មួយ បាន​ប្រាប់​ដល់​ទស្សនា​វ​ដ្តី Star ថា មិត្ត​ប្រុស​របស់​តារា​សម្ដែង Emma Watson បាន​ដឹក​ដៃ​នាង​ទៅ​ជ្រើសរើស​ចិញ្ចៀន​គ្រប់​ហាង​។​

​នៅ​ពេល​ថ្មីៗ​នេះដែរ ទស្សនា​វ​ដ្តី Star ចុះផ្សាយ​ថា នាង Emma Watson កំពុង​ឈាន​ជើង​ចូល​រោង​ការចាប់ៗ​នេះ បន្ទាប់​ពី​ទំនាក់ទំនង​ជាមួយ​នឹង​មិត្ត​ប្រុស Will Adamowicz សញ្ជាតិ​អាស៊ាន អស់​រយៈពេល ២​ឆ្នាំ​។​
​ទស្សនា​វ​ដ្តីខាងលើ បាន​បន្តទៀតថា នាង និង​មិត្ត​ប្រុស បាន​ដឹក​ដៃ​គ្នា​ទៅ​ហាង​លក់​គ្រឿងអលង្ការ​ជាច្រើន​កន្លែង គោលបំណង​ជ្រើសរើស​ជញ្ជៀន​រៀបការ​។​

​ប្រភព​ព័ត៌មាន​ខាងលើ ឲ្យដឹងទៀតថា ទោះបីជា​នាង​មាន​អាយុ ២៣​ឆ្នាំ ប៉ុន្តែ​តួ​ស្រី​ក្នុង​រឿង Harry Potter មាន​លក្ខណៈ និង​ចាស់ទុំ​ច្រើន អាចបង្កើត​គ្រូ​សារ​បាន ។​តួ​ស្រី​រូបនេះ បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​ទទួលយក​មង្គលការ នៅពេល​ខាងមុខ​នេះ​។ Watson បាន​បាន​ជួប​ជាមួយ​នឹង Will ជា​លើកដំបូង ខណៈ​ដែល​ពួកគេ​បាន​សិក្សា​អង់គ្លេស នៅ​សាកលវិទ្យាល័យ អក​ហ្វឺត (Oxford) ហើយ​បាន​បង្ហាញ​ពី​ទំនាក់​ទំ​ង ជា​លើកដំបូង​នៅ​ពិធីបុណ្យ Coachella កាលពី​ឆ្នាំ ២០១២​។​

​ប្រភព​ព័ត៌មាន​បាន​និយាយថា “​ពួកគេ​ត្រេកត្រអាល​នឹង​ក្តីស្រលាញ់​រវាង​គ្នា​ណាស់ និង​ព្រួយបារម្ភ​រឿង​ទិញ​ចិញ្ចៀន​ព្រោះតែ​មិនសូវ​ជា​មាន តែ​នាង​មិន​ត្រូវការ​ត្បូង​ពេជ្រ​ធំ​នោះទេ​”​។​
​មុន​នេះ​ដែរ​នាង Emma ក៏បាន​ទំនាក់ទំនង​ជាមួយ​នឹង​តារា Johnny Simmons តួ​ប្រុស​ក្នុង​ខ្សែភាពយន្ត Perks of Being តារាចម្រៀង George Craig អ្នក​វាយ​ស្គរ Rafael Cebrián អ្នកជំនាញ​ផ្នែក​គណនី Jay Barrymore និង អ្នកលេង​បាល់ឱប Tom Ducker៕

https://i1272.photobucket.com/albums/y389/domneng/1_zps82aa14e5.jpg
https://i1272.photobucket.com/albums/y389/domneng/2_zps19afd8c5.jpg
https://i1272.photobucket.com/albums/y389/domneng/3_zpsb33f9a47.jpg

មតិយោបល់