បើទោះជាមានកូន៣នាក់ធំៗទៅហើយ ក៏ម្ចាស់ផលិតកម្មល្បីឈ្មោះលោក អ៉ិន បានអះអាងថា បានយកកូនស្រីលោក ប៉ែន ចំរ៉ុង មកធ្វើជាកូនបង្កើតរបស់ខ្លួន បើទោះមិនមានការចុះបញ្ជីផ្លូវការ ដើម្បីអោយ ភិន សុដាលីស បានរួចបន្ទុកហើយមានសេរីភាពទៅណាមកណាមិនខុសពីក្រមុំ។
លោកថារាល់ថ្ងៃខ្លួនបានបំពេញតួនាទីលើសពីជីតាទៅទៀត ដោយអាចនិយាយបានថាលោក និងភរិយា មិនខុសពីឪពុកម្ដាយរបស់កូនស្រី ភិន សុដាលីស នោះទេ ដោយលោកបានចាត់ទុកថា ក្មេងតូចម្នាក់នេះ គឺជាកូនពៅរបស់ខ្លួន ដែលធ្វើអោយជីវិតរបស់លោកមានន័យនោះផង។ លោកអ៉ិន និយាយថា បើធៀបនឹងជីតាទូទៅ គឺលោកលើសហើយ ដោយសារតែក្រៅពីជួយសម្រួលក្នុងការមើលថែចៅស្រី គឺលោកបានបំពេញតួនាទីដូចជាឪពុកបង្កើតតែម្ដង ខណៈដែលក្នុងពេលខ្លះគឺ ភិន សុដាលីស មិនបាននឹងដឹងសុខទុក្ខរបស់កូនស្រី បានស្មើលោក និងភរិយានោះផង។ លោកថាសប្បាយចិត្តដែលភិន សុដាលីស អោយលោកបំពេញតួនាទីមិនខុសពីឪពុករបស់កូននាង ក្នុងពេលដែលកូនស្រីនេះ គឺកាន់តែធំ គឺកាន់តែធ្វើអោយលោកកក់ក្ដៅ ជាពិសេសនៅពេលនាងចេះសើច និងចេះលេងជាមួយលោករាល់ពេលមើលថែ។
លោកថារាល់ថ្ងៃកូនស្រីរបស់លោកប៉ែន ចំរ៉ុង មិនខុសពីមានឪពុកនោះទេ ដោយសារតែគ្រប់កាលៈទេសៈ គឺលោកជាអ្នកមើលទុក្ខធុរៈគ្រប់យ៉ាង តាំងពីយកទៅពេទ្យ យកដើរលេង និងឆ្លៀតចេញធ្វើការទៅលេងជាមួយ។ លោកចាត់ទុកថា លោកមានកូនបង្កើតទី៤ ដោយបានអះអាងថាធ្វើការរាល់ថ្ងៃ ឬចេញទៅណាមកណា អារម្មណ៍នៅតែជាមួយក្មេងតូចនេះប៉ុណ្ណោះ។ លោកថាខ្លួនមានកូនធំ៣នាក់រួចហើយ តែលោកបែរជាមានអារម្មណ៍ដូចមានកូនតូចម្នាក់ទៀត ក្រោយពីក្មេងនេះកាន់តែគួរស្រឡាញ់។ ជាមួយបទពិសោធន៍មើលថែកូនប្រុសស្រីដល់ទៅ៣នាក់ហើយ លោកថាគួរតែធុញនឹងមានក្មេងតូច ប៉ុន្តែមកពីកូនភិន សុដាលីស អត់មានឪពុក ហើយតាំងពីឃើញមុខមកគឺអាណិតពេញទ្រូង ទើបលោកស្រឡាញ់លើសពីចៅ ដោយចាត់ទុកថាគឺកូនទី៤របស់ខ្លួន។
លោកប្រកាសត្រៀមចំណែកទុកអោយកូនស្រីរបស់ភិន សុដាលីស បន្ទាប់ពីបានចាត់ទុកថាចៅនោះមិនខុសពីគ្នា ពីកូនម្នាក់របស់ខ្លួន ដោយលោកបញ្ជាក់ថាបំណាច់នាងកើតមកមិនមានឪពុកទៅហើយ គឺលោកត្រូវតែដើរតួជាឪពុក ដោយក្រៅពីបំពេញតួនាទីមើលថែ ផ្គត់ផ្គង់ការរៀនសូត្រ ថ្នាក់ថ្នម និងបានទាំងបែងចែកទ្រព្យទុក ដើម្បីអោយនាងធំឡើងមិនភ័យរឿងអនាគតនោះផង។ ក្នុងនោះលោកក៏បានគូសវាសផ្លូវដើរអោយភិន សុដាលីស ផងដែរ ដើម្បីអោយកូនស្រីរបស់នាងកាន់តែមានអនាគត៕
មតិយោបល់