ទំព័រ DM បាននិយាយថា តារាចម្រៀង ចាស្ទីន (Justin Bieber )នៅពេលថ្មីៗនេះបានត្រូវរ៉ូវជាមួយនឹង អតីតមិត្តស្រី តារាចម្រៀង Selena Gomez ប៉ុន្តែតារាចម្រៀងស្រីរូបនេះមិនសូវជារវីវល់។
បើយោងទៅតាម ទំព័រដដែលនេះបានចុះបន្តថា កាលពីថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៣ ចាស្ទីន បានទៅក្លិបមួយកន្លែង សម្រាប់អ្នកដែលមានអាយុជាង ២១ ឆ្នាំ ។ ក្នុងការទៅលេងក្លិបនេះដែរ តារាចម្រៀងរូបនេះ បាននាំស្រីពីរនាក់ ដោយម្នាក់ឈ្មោះ Mollye Rogel និង Louise Dove ទៅជាមួយ។ មុនពេលសប្បាយរីករាយ នៅក្នុងក្លិបរាត្រី នេះ ចាស្ទីនបានដាក់អ្នកទាំងពីរនៅក្នុងទីក្រុង ញ៉ូវយ៉ក។
ក្មេងស្រីពីរនាក់នោះ ត្រូវបានគេដឹងថា ជាតារាម៉ូដែលវ័យក្មេង ដែលធ្វើការនៅក្នុងទីក្រុង ញ៉ូវយ៉ក។ចុងបញ្ចប់នៃភាពសប្បាយរីករាយ នៅក្លិបរាត្រី នេះដែរ នាង Mollye បានធ្វីតលើធ្វិតទ័រថា “យើងក៏មានភាពភ្ញាក់ផ្អើលជាមួយនឹងខ្សែកមាស់ ១០ ដំឡឹងរបស់គាត់”។
ខាង New York Post បាននិយាយថា ចាស្ទីនតែងតែសុំការអភ័យទោសពីនាង Selena Gomez ។ តែទោះជាយ៉ាងណាក៏ដោយរបាយការណ៍ផ្សេងទៀត បានចុះឲ្យដឹងថា សេលីណា ហ្គូមេស (Selena Gomez) និង ចាស្ទីន ពួកគេបានបញ្ចប់ស្នេហ៍ និងពេលនេះដែរគ្រាន់តែជាមិត្តភក្តិល្អនិងគ្នា តែប៉ុណ្ណោះ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/vua-tai-hop-selena-ustin-bieber-da-dan-gai-ve-khach-san_zps3be1290e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/article-2369514-1AE19D28000005DC-550_634x1117-35fdf_zps94f6db6a.jpg
ទស្សនាបទ Come & Get It ៖
ទស្សនាបទ Boyfriend ៖
មតិយោបល់