ព័ត៌មានជាតិ

មេបញ្ជាការ​ទ័ព​របស់​អាមេរិក​និយាយ​ថា​ខ្លួន​កំពុង​ពិចារណា​លើ​ការប្រើប្រាស់​កងទ័ព​សម្រាប់​វិបត្តិ​នៅ​ស៊ី​រី ឬ ក៏​អត់

​ប៉េកាំង (19/07/13 ) : មេបញ្ជាការ​កងទ័ព​ជាន់ខ្ពស់​របស់​អាមេរិក​មួយរូប Martin Dempsey បាន​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ព្រឹទ្ធសភាជាតិ​ថា​រដ្ឋាភិបាល​របស់​លោក​អូ​បា​ម៉ា​កំពុងតែ​ពិភាក្សា​គ្នា​ក្នុង​ការដាក់​ទ័ព​និង​ប្រើប្រាស់​កម្លាំង​នេះ​នៅ​ពេល​ណាមួយ​ឬក៏​អត់​សម្រាប់​វិបត្តិ​ដ៏​ដុនដាប​នៅក្នុង​ស៊ី​រី​។​

​លោក​មេបញ្ជាការ​រូបនេះ​បាន​លើកឡើង​នៅ​ពីក្រោយ​ការកើនឡើង​នៃ​សម្រែក​តវ៉ា​ប្រឆាំងនឹង​លោក Bashar Assad ដោយ​ទទូច​អង្វរ​ឲ្យមាន​វត្តមាន​របស់​កងទ័ព​របស់​អាមេរិ​ក​ក្នុង​ការបញ្ឈប់​សង្ក្រាម​មួយនេះ​។​លោក​បាន​បន្ថែមទៀតថា​ពួកយើង​អាមេរិក​បាន​ផ្តល់​នូវ​ជម្រើស​សម្រាប់​លោក Assad រួចរាល់​ហើយ​ហើយ​ពួក​យើង​ក៏​បាន​ពិភាក្សា​និង​ត្រួតពិនិត្យ​លើ​ភាព​ប្រថុយប្រថាន​នានា​ផង​ដែ​រលើដំណើរ​ការប្រើប្រាស់​កម្លាំង​ទ័ព​នៅ​ស៊ី​រី​លើក​នេះ​។​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក Martin Dempsey បាន​មិន​ឆ្លើយ​នឹង​សំណួរ​ថា​តើ​ជម្រើស​ដែល​ផ្តល់ឲ្យ​លោក Assad មាន​អ្វីខ្លះ​នោះដែរ​។​

​មកទល់នឹង​ឆ្នាំ​នេះ​រយៈពេល​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ី​រី​បាន​អូសបន្លាយ​រយៈពេល​បី​ឆ្នាំ​ហើយ​ដែល​សមល្មម​នឹង​អាមេរិក​អាច​ប្រើប្រាស់​កម្លាំង​ទ័ព​របស់​ខ្លួន​បាន​យ៉ាង​ស្រួល​ព្រោះថា​ភាគី​ជម្លោះ​ម្ខាងៗ​ហាក់ដូចជា​ទន់​ដៃ​បន្តិច​ហើយ​។​ចំនួន​តួលេខ​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ 93,000 នាក់​ហើយ​អ្នក​ភៀសខ្លួន​មាន​រាប់ពាន់​ក្នុង​មួយ​ថ្ងៃៗ​៕​
110528_martin_dempsey_ap_605

មតិយោបល់