ព័ត៌មានសិល្បៈ និងកម្សាន្ត

BEAST បញ្ចេញ​បទ​ចម្រៀង​ថ្មី “Shadow”

​យោងតាម​ប្រភព​ព័ត៌មាន​របស់​គេហទំព័​រ koreanupdates ដែល​ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៣ បានឲ្យដឹង​ថា​ទីបំផុត​ក្រុម​តារាចម្រៀង BEAST បាន​ចេញផ្សាយ​បទ​ចម្រៀង​របស់​ពួកគេ​ក្រោម​ចំណងជើង​ថា “Shadow” ។ ដូចដែល​យើង​បានឃើញ​នៅក្នុង​វីដេអូ​ជន្ល​របស់​ពួកគេ នៅក្នុង​បទ​ចម្រៀង​នេះ​ដោយ​ផ្អែក​លើ​ផ្ទៃ​ខ្មៅ​សម្រាប់​ការវិល​ត្រលប់​ជាមួយនឹង​បទ​ថ្មី​នេះ​។ គួរ​រំលឹក​ថា​ក្រុម​តារាចម្រៀង Beast ធ្លាប់​ទទួលបាន​ជោគជ័យ​ម្តង​រួចមកហើយ​នៅក្នុង​បទ​ចម្រៀង​បែប​ខ្មៅ​ងងឹត​រួមបញ្ចូល​គ្នា​យ៉ាង​ដ៏​អស្ចារ្យ​។​

​ដូចដែល​បាន​រាយ​ការណ៏​នៅ​ពេល​ថ្មីៗ ថា​អា​ល់ប៉ុម​ទើប​មកដល់​របស់​ក្រុម​តារាចម្រៀង Beast ក្រោម​ចំណងជើង​ថា “Hard to Love, How to Love” ត្រូវបាន​ផលិត​ដោយ​សមាជិក​ក្រុម​គាត់​ផ្ទាល់​គឺ​តារាចម្រៀង Junhyung ។ ហើយ​អា​ល់ប៉ុម​នេះ​ក៏​ត្រូវបាន​ចេញ​ផ្សាយ​បទ​ចម្រៀង​ថ្មី ៨ បទ​រួមទាំង​បទ​ពីមុន “Will You Be Alright” និង “I’m Sorry” ។ ស្រប​ជាមួយ​ចំណងជើង​បទ​ចម្រៀង “Shadow” ក្រុម​តារាចម្រៀង BEAST ក៏​បាន​ចេញផ្សាយ​បទ “Intro”, “You’re Bad”, “Be Alright”, “How To Love”, និង “Encore” ផងដែរ​៕​
//i1272.photobucket.com/albums/y389/domneng/Decore/BEAST_zpsb8649747.jpg
ទស្សនាវីដេអូ​ បទចម្រៀង “Shadow” ដូចខាងក្រោមនេះ ៖

មតិយោបល់