កាលពីថ្ងៃម្សិលមិញនេះដែរ តារាចម្រៀង Rihanna បានចេញពីសណ្ឋាគាររបស់ខ្លួន នៅក្នុងទីក្រុង Stockholm ប្រទេសស៊ុយអ៊ែត ខណៈដែលធ្វើដំណើរចេញពីសណ្ឋាគារ គេឃើញ តារាចម្រៀងរូបនេះ ស្លៀកពាក់ អាវពណ៌ស ដែលជាប្រភេទអាវ ចោះៗ មើលទៅឃើញដល់ផ្ទៃខាងក្នុង ស្របពេលដែលនាងអត់ពាក់អាវទ្រនាប់ ដែលធ្វើឲ្យអ្នកប្រមាញ់រូបមិនបង្អង់ ចុចៗយក តែម្តង។
វត្តមានបង្ហាញខ្លួនជាមួយនឹងអាវស ខោខ្លី មើលទៅ Rihanna ហាក់ដូចជាមិនខ្វល់អ្វីឡើយ ជាមួយនឹងការស្លៀកពាក់បង្ហាញសុដន់របស់នាង អាចនឹងមានអ្នកគាំទ្រ រិះគន់ ឬអត់។ ថ្មីៗនេះដែរ នាងក៏លេចមុខ ជាមួយនឹងឈុតប៊ីគីនី ទៅទិញទំនិញក្នុងហាង ដោយទទួលបានការសរសើរ និងរិះគន់យ៉ាងចាស់ដៃដូចគ្នា។
ម្តាយតារាចម្រៀងវ័យ ២៥ ឆ្នាំ លោកស្រី Mrs. Monica បានឲ្យដឹងថា គាត់ពិតជាមុខខ្មៅ និងវិលមុខណាស់ នៅពេលដែលឃើញរូបថតកូនស្រីរបស់គាត់ បង្ហាញយ៉ាងនេះ ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង Rihanna ក៏ល្បីថា បានទំនាក់ទំនងជាមួយនឹង កីឡាករប្រណាំងរថយន្ត F1 លោក Luis Hamilton នៅពេលថ្មីៗនេះផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna1_zps486b4965.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna4_zpsef229d71.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna2_zps175e6538.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna5_zpsd81ed1fe.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rihanna3_zps86390761.jpg
ទស្សនាបទចម្រៀង S&M របស់ Rihanna ៖
មតិយោបល់