យោងតាមសារព័ត៌មាន allkpop ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៣ ឲ្យដឹងថាកាលពីថ្ងៃទី ២២ ខែ កក្កដា ការចាក់ផ្សាយកម្មវិធី ‘Taxi’ ដែលក្នុងនោះ Taecyeon បានចែករំលែករូបភាពព្រមទាំងឃ្លោងឃ្លាថា “រហូតមកដល់ពេលនេះខ្ញុំបានសម្តែងខ្សែភាពយន្តឈុតថើបគ្នាជាមួយ Suzy និង Lee Yeon Hee ហើយខ្សែភាពយន្តនេះនឹងធ្វើការចាក់ផ្សាយនៅចុងឆ្នាំ។ ពេលដែលខ្ញុំបានថតឈុតថើបគ្នាជាមួយ Suzy វាគឺជាការថតឈុតថើបលើកដំបូងរបស់ខ្ញុំដូច្នេះខ្ញុំមានការព្រួយបារម្ភអំពីថាតើខ្ញុំគួរតែធ្វើអ្វីអំពីវា។ យើងបានបញ្ចប់ឈុតថើបគ្នាយ៉ាងស្និទិ្ធស្នាលក្នុងរយៈពេល ៨ ម៉ោង។
នៅពេលដែល MCs ទាំងភាពភ្ញាក់ផ្អើលទៅកាន់ Taecyeon អំពីឈុតថើបនោះ ដោយភាពងឿងឆ្ងល់ ហេតុអ្វីបាជាវាចំណាយពេលយូរដូច្នេះ? Taecyeon បាននិយាយថា “ពួកយើងបានថតវានៅក្នុងកាណូតនាវិកដូច្នេះដើម្បីថតខ្សែភាពយន្តបានម៉ាស៊ីនថតត្រូវនៅខាងក្នុង និង នៅឆ្ងាយ”។
Kim Gu Ra បានបន្ថែមថា “នៅពេលដែលវាត្រូវបានថតនៅឆ្ងាយ អ្នកមិនបានរក្សាការថើបត្រូវទេ? Taecyeon ឆ្លើយថា “អ្នកស្ទើរតែអាចមើលវាឃើញថាវាយ៉ាងម៉េចនោះ។ ប៉ុន្តែទោះជាយ៉ាងណាពួកយើងនៅតែធ្វើវា” ៕
មតិយោបល់