ព័ត៌មានសិល្បៈ និងកម្សាន្ត

៦ក្រុង​របស់ចិននៅក្រៅប្រទេស ​ដែលមានសក្តានុពល​

ប្រហែលជា ៥០លាននាក់នៃជនជាតិភាគតិច​របស់ចិន កំពុងរស់នៅក្រៅប្រទេស ។ ចិនភាគច្រើនរស់នៅក្នុងតំបន់​អាស៊ី អាគ្នេយ៍ ហើយទីតាំងដែលចិនចូលចិត្តរស់នៅគឺ នៅ សឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អាម៉េរិក និងតំបន់​អឺរ៉ុប។​
សហគមន៍ចិន ដែលរស់នៅក្រៅប្រទេស ចិន ត្រូវបានគេប្រសិទ្ធនាម ឲ្យថាជា «ទីក្រុងចិន ឬ Chinatowns» ។ បើទោះបីជា គេ​បានរស់នៅក្រៅប្រទេស ប៉ុន្តែពួកគេបាន ព្យាយាមរក្សាការនិយាយភាសា និងទំនៀមទំលាប់ប្រពៃណី ។​
ខាងក្រោមនេះ ជា​សហគមន៍ចិន ឬ ៦ទីក្រុង​របស់ចិន នៅក្រៅប្រទេស ៖
១. ទីក្រុង​ចិន នៅ សាន់ហ្វ្រាន់ស៊ីស្កូ
«ទីក្រុងចិន ឬ Chinatowns» ដែលមានមូលដ្ឋាននៅ សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិក ជា​ក្រុងដ៏ចំណាស់ និងធំជាងគេនៅលើពិភពលោក ។ នៅទីនេះ វា​ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលចុងសតវត្សរ៍ទី១៩ ដោយទំហំ Chinatowns នេះតែ ៤ ទៅ​១០ម៉ែត្រការ៉េ តែប៉ុណ្ណោះ ។​ ដោយសារតែ​ទំហំមនុស្សក្នុងសហគមន៍កើនឡើង ពាក់ព័ន្ធនឹង​នយោបាយផងនោះ នៅទីនេះ ក៏បានពង្រីកវិសាលភាព តែម្តង​។​
chinatown-of-san-francisco
២. ទីក្រុងចិន ឬ Chinatowns នៅ សឹង្ហបុរី​
វា​ជា​ផ្ទះទី​៥ របស់សហគមន៍ចិន ដោយមានទីតាំងស្ថិតនៅក្នុងសង្កាត់ Outram កណ្តាល​ប្រទេសសឹង្ហបុរី តែម្តង ។​ នៅទីនេះដែរ មានក្រុមជនជាតិភាគតិច ច្រើនជាងគេមករស់នៅទីនេះ​។​
chinatown-of-singapore
៣. ទីក្រុងចិន ឬ Chinatowns នៅ ក្រុង Liverpool អង់គ្លេស​
នៅក្រុង Liverpool មានចំនួនប្រជាជន ពហុវប្បធម៌ធំ ដែលចិនជាភាគរយខ្ពស់ ហើយសង្កាត់ចិននៅទីនេះ ជា​សង្កាត់ទី​១ ដែលមាន​មូលដ្ឋាននៅអឺរ៉ុប ដោយនៅទីនេះ មាន ផ្សារទំនើប ភោជនីយដ្ឋាន ធំ ៗ សម្រាប់​បម្រើ​សេវាកម្ម ដល់ជនជាតិចិន និង បរទេស ។​
chinatown-of-liverpool
៤. ទីក្រុងចិន ឬ Chinatowns នៅ ក្រុង បាងកក​
Chinatowns នៅក្រុង​បាងកក ជា​សហគមន៍មួយដ៏ធំ ដែលជាទូទៅ នៅក្នុងប្រទេសថៃ គេស្គាល់ថា Yaowarat ដែលជា​ឈ្មោះផ្លូវ ដែលតំបន់នេះ ស្ថិតនៅ ហើយក៏ជាតំបន់ពាណិជ្ជកម្មដ៏ធំ ផងដែរ ។​
chinatown-of-bangkok
៥. ទីក្រុងចិន ឬ Chinatowns នៅ ស៊ីដនី
វាស្ថិតនៅភាគខាងត្បូង នៃមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលនៅក្រុង​ស៊ីដនី ប្រទេស​ អូស្ត្រាលី ហើយក៏ជា Chinatowns ធំជាងគេ ប្រទេស​សេដ្ឋកិច្ចខ្ពស់មួយនេះ។
chinatowns-of-sydney
៦.ទីក្រុងចិន ឬ Chinatowns នៅ កូឡាពួ​រ
នៅ​ម៉ាឡេស៊ី នេះ Chinatowns របស់ចិនស្ថិតលំដាប់ទី​២ ដែលមានទំហំធំ ។ Chinatowns ស្ថិតនៅ ផ្លូវ Petaling Street ក្នុងក្រុង កូឡាឡាំពួរ តែម្តង​ ៕​
chinatown-of-kuala-lumpur
ប្រភព៖chinawhisper

មតិយោបល់