ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ម៉ូ​ដែល Nong Poy ធាតុ​ពិត​ជា​ប្រុស​ទេ !

​យោងតាម​ប្រភពព័ត៌​របស់គេហ​ទំព័រ​បរទេស​នានា ដែល​ចុះ​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ ២០១៣ នេះ​បានឲ្យដឹងថា Nong Poy ត្រូវបាន​គេ​ដឹងថា ជា​តារា​ម៉ូ​ដែល​ដែល​ស្រស់​ស្អាត់​ជាងគេ​បំផុត​ក្នុង​ចំនោម​តារា​ប្តូរ​ភេទ​ក្នុងប្រទេស​ថៃ​ប៉ុន្តែ​មិន​មែន​ជុំវិញ​ពិភពលោក​។ ចាប់តាំងពី​ធ្វើឲ្យ​កក្រើក​នៅលើ​សហគមន៍​បណ្តាញ​អន​ឡាញ Nong Poy នាង​ក៏​ចាប់ផ្តើម​ជ្រោង​មាន​ប្រជាប្រិយភាព និង​មាន​មនុស្ស​ជាច្រើន​ដែល​ស្គាល់​នាង​។​

Nong Poy កើត​នៅ​ឆ្នាំ ១៩៨៦ ធាតុ​ពិត​ជា​ក្មេងប្រុស​ម្នាក់ Nong Poy កាល​ពី​អាយុ ១៧​ឆ្នាំ តែងតែ​មាន​សុបិន្ត​ចង់​ក្លាយ​ជា​ក្មេងស្រី​។ ក្តី​សុបិន្ត​នេះហើយ បាន​ជម្រុញ ទឹកចិត្ត Nong Poy ទៅ​ធ្វើ​ការវះកាត់​។​​ពីរ​ឆ្នាំ​បន្ទាប់ពី​ធ្វើ​ការវះកាត់ Nong Poy ទទួលបាន​មកុដ​កិតិ្ត​យស​កំពូល​នៃ​កញ្ញា​ប្តូរ​ភេទ​នៅក្នុង​ប្រទេស​ថែ​និង​បានឈ្នះ​ការប្រលង​បវរកញ្ញា​អន្តរជាតិ​ជាតិ​ផង​។​

​ក្រោយ​ពី​ឈ្នះ នាង​បាន​បោះជំហាន​ចូលប្រឡូក​ក្នុង​សិល្បៈ​យ៉ាង​ពេញទំហឹង ហើយ​ព្យាយាម​យក​តួនាទី​ជាច្រើន​ដូចជា តារា​ម៉ូ​ល​ដែល តួ​សម្តែង ពិធី​ការិនី មិន​ត្រឹមតែ​សម្រស់​ស្អាត Nong Poy បានបង្ហាញ​ថា​នាង ចេះ​ភាសារ​បរទេស​បួន​គឺ អង់គ្លេស បារាំង កូរ៉េ និង ជប៉ុន​។ ក៏ដូចជា​ភាពស្រស់ស្អាត​ទេពកោសល្យ​របស់ Nong Poy ទទួលបាន​ការគាំទ្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy1_zps3ed97fe2.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy5_zps531240e9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy2_zpsf2570ff0.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy6_zpsfb23b278.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy9_zpscb098727.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy8_zps7bcd1f88.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy10_zps78a4e015.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/NongPoy7_zps692119de.jpg

មតិយោបល់