ថ្មីៗនេះដែរផលិតកម្ម សាន់ដេ បានចេញស៊ីឌី វ៉ុល ១៥៦ ក្នុងនោះមានតារាចម្រៀង នីកូ អ្នកមេម៉ាយ សុខ ស្រីនាង និងកញ្ញា អ៊ីវ៉ា ។ បទចម្រៀងក្នុងវ៉ុល ១៥៦ ដែលទទួលបានគាំទ្រនោះ គឺបទ “ស្រលាញ់គ្នាដើម្បីបែក” ច្រៀងដោយអតីតតារាចម្រៀងផលិតកម្ម M ។ បទចម្រៀងនេះចេញភ្លាម ទំព័រ Anti Song និងទំព័រផ្សេងៗទៀតលើហ្វេសប៊ុក បានចុះភ្លែត ថាបទនេះ ជាបទរបស់យួន ដែលខាងផលិតកម្ម សាន់ដេ បានចម្លងឲ្យតារាចម្រៀង នីកូ ច្រៀង ។ ទោះយ៉ាងនេះក្តី យើងមិនដឹងថា យួន យកពីចិន ឬថៃ ឬក៏យ៉ាងណា? ។ ”
អ្វីដែលសំខាន់នៅ ទីនេះ ដែលធ្វើឲ្យមហាជន ទាំងក្នុង និងក្រៅទំព័រហ្វេសប៊ុក ចង់រិះគន់នោះ គឺសាន់ដេ ពេលនេះ បានលួចចម្លងគេទៀតហើយ ហើយក៏កំពុងធ្វើឲ្យខ្មែរ អាប់មុខសារជាថ្មី។ គេថា ការងារចាប់ផ្តើមពីអ្នកដឹកនាំ បើអ្នកដឹកនាំល្អ គឺល្អហើយ ឬ អាចនិយាយថា ឆ្នាំងណា គម្រប់ហ្នឹង ។ បញ្ច្រាសមកវិញ ក្នុងនាមជាផលិតកម្ម ដែលតំណាងឲ្យការផ្សព្វផ្សាយវប្បធម៌ និងតន្ត្រីខ្មែរ បែរជាទៅធ្វើរឿងគិតតែពីផលប្រយោជន៍ខ្លួន គិតលុយចូលហោប៉ៅជារឿងសំខាន់ ។
លោក ភារុន ដែលជាអ្នកធ្វើការក្នុងហាង Android Media (ហាងជួសជុល និងបញ្ចូលកម្មវិធីទូរស័ព្ទដៃ) ដែលស្ថិតនៅបណ្តោយផ្លូវ ២៣០ ខាងលិចស្តុបម៉ង់ឌីយ៉ាល់ បានឲ្យដឹងថា “លោកក៏ធ្លាប់ដឹងដែររឿងនេះ ថាផលិតកម្មសាន់ដេ ដែលជាផលិតកម្ម ឈានមុខ គ្រាន់បើដែរនោះ បានចម្លងគេ ជាពិសេសយួនតែម្តង។ មួយវិញទៀត លោកក៏បានឭផងដែរថា ម្ចាស់ផលិតកម្ម និងអ្នកនិពន្ធភាគច្រើនបាន និយាយថា បើខាងអ្នកគាំទ្រមិនគាំទ្រស្នាដៃខ្មែរផង ហ្នឹងលោកខំផលិតធ្វើអ្វី ដោយពួកគាត់មិនយកត្រច្រៀកស្តាប់អីបន្តិច តែ បើចម្លងគេចុះច្រៀងឡើងពេញៗមាត់តែម្តង”។ លោកភារុន បានបន្តទៀតថា លោកពិតជាសោកស្តាយណាស់នៅពេលដែលខ្លួន ជាផលិតកម្ម មួយទាំងមូល និងខ្លួនជាអ្នកនិពន្ធទាំងមូល បែរជានិយាយរឿងដូច្នេះ ទៅវិញ ហើយលោក ក៏មិនចង់ថា ឲ្យចំឈ្មោះដែរថា អ្នកនិពន្ធរូបណានោះជានរណា ។ ម្យ៉ាងវិញទៀតលោក បានគិតថា សម្តីរបស់លោក នឹងអាចឭដល់ អ្នកនិពន្ធ កាឡៃទាំងអស់នោះ និងម្ចាស់ផលិតកម្ម កាឡៃទាំងនោះ កុំអាងអីថា ឲ្យអ្នកស្តាប់ និងអ្នកគាំទ្រ អ្នកដឹងអត់ អ្នកជាបណ្តាញផ្សព្វផ្សាយវប្បធម៌ដ៏សំខាន់ តែបើសិនជាអ្នកមិនកាឡៃបទគេ ដោយកែទំនុកច្រៀង និងយកមកច្រៀងតាម ក៏គ្មាននរណាបានស្តាប់ដែរ ។ ងាកទៅវិញ វាមិនខុសអី ពី សុភាសិតពោលថា “ឆ្អឹងណាគ្របហ្នឹង ” ដែលន័យនៅទីនេះ បើអ្នកមិនចម្លងគេ មហាជនដែលគាំទ្រផលិតកម្ម អ្នកក៏មិនបានស្តាប់ដែរ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ នោះទេ ដែលខាងសាន់ដេត្រូវបាន អ្នកលេងលើបណ្តាញហ្វេស ប៊ុក និងក្រៅហ្វេសប៊ុក ធ្វើការវាយប្រហារនោះ ។ មុននេះដែរ បទចម្រៀងរបស់លោក ខាន់ ជេមស៍ ក្រោមចំណងជើងថា “កំដរសង្សារគេឈឺចាប់” ក៏ត្រូវបានគេដឹងថា ផលិតកម្ម សាន់ដេ យកពីថៃ ផងដែរ៕
ស្តាប់បទចម្រៀង “ស្រលាញ់គ្នាដើម្បីបែក” របស់នីកូ ៖
បទ យួន៖
បទ “កំដរសង្សារគេឈឺចាប់” របស់ថៃ ៖
ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះបញ្ហានេះ ជួយបញ្ចេញមតិគ្រប់ៗគ្នា !
មតិយោបល់