ព័ត៌មានជាតិ

ក្រុមហ៊ុន Ford នឹង​រើស​បុគ្គលិក​ពេញ​ម៉ោង​ឲ្យបាន ៣ ពាន់ នាក់​នៅក្នុង​ឆ្នាំ ២០១៣

ឈី​កា​ហ្គូ (23/07/13): ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ល្បីល្បាញ​របស់​អាមេរិក Ford និង​ចាប់ផ្តើម​ពី​បុគ្គលិក​ចំនួន ៨០០ នាក់​ដំបូង​ក្នុង​ដើមឆ្នាំ​ក្នុង​ចំនួន​ដែល​ស្ថិត​នៅក្នុង​ផែនការ​នោះ​គឺ ៣ ពាន់​នាក់​។​

​ចំនួន​ដែល​ចាប់ផ្តើម​ក្នុង​ការជ្រើសរើស​នេះ​គឺ​ស្មើនឹង ៣៦​ភាគរយ នៃ​ចំនួន​សរុប​នៅក្នុង​ផែនការ​ដើម​ដែល​មាន​តែ ២២០០ នាក់​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ ២០១៣ ។​នៅក្នុង​បុគ្គលិក​ពេញ​ម៉ោង​ដែល​នឹង​ត្រូវ​ជ្រើស ៣ ពាន់​នាក់​នេះ​មាន ៨០​ភាគរយ​ដែល​ត្រូវ​ជ្រើសរើស​ឲ្យធ្វើ​ការផ្នែក​ជំនាញ​បច្ចេកទេស​ហើយ​វា​ប្រមាណ​ជា ៨៥ ភាគរយ​ទៅ ៩០ ភាគរយ​នឹង​ត្រូវ​ដាក់ឲ្យ​ធ្វើការ​នៅរ​ដ្ឋ Michigan ខណៈ​ដែល​ចំនួន​នឹង​ត្រូវ​ដាក់​ទៅ​សាខា​ផ្សេងទៀត​ដែល​មាន​នៅក្នុង​សហរដ្ឋអាមេរិក​។​

Felicia Fields នាយក​ប្រតិបត្តិ​ផ្នែក​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Ford បាន​និយាយថា​ក្រុមហ៊ុន​នៅតែ​បន្ត​ការជ្រើសរើស​បុគ្គលិក​បន្ថែម​ទៀត​នៅឡើយ​ដោយ​ក្រុមហ៊ុន​នៅ​សល់​តំណែង​ប្រមាណ​ជា ១៥០០ តំណែង​ផ្សេងៗ​ទៀត​៕​
bilde

មតិយោបល់