ព័ត៌មានជាតិ

ប្រាក់ចំណូល Apple បានមក​ពី iTunes មាន​ចំនួន ៣,៩​ពាន់​លាន​ដុល្លារ កើនឡើង​២៥%

​ក្រុមហ៊ុន Apple ទើបតែ​ប្រកាស​បង្ហាញ​ពី​ប្រាក់​ចំណូល​ត្រីមាស​ទី​៣ ដោយ​ទទួលបាន​លើសពី​ការរំពឹងទុក​របស់​ក្រុមអ្នកវិភាគ​។​
​យោងតាម​របាយការណ៍​បានឲ្យដឹងថា ក្រុមហ៊ុន Apple លក់ iPhone បាន​ចំនួន ៣១,២​លាន​គ្រឿង​នៅក្នុង​ត្រីមាស​ទី​៣ ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​ប្រាក់​ចំណូល​ដែល​បានមក​ពី iTunes ក៏​កើនឡើង​ខ្ពស់​ផង​ដែរ​។​

​ក្រុមហ៊ុន Apple បាន​និយាយថា ប្រាក់​ចំណូល​ដែល​បានមក​ពី​ការលក់​តន្ត្រី វីដេអូ e-book នៅលើ iTunes មាន​ចំនួន ៣,៩ ពាន់​លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ​មុន​កើនឡើង ២៥ ភាគរយ​។​​គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់ចំណូល​របស់ Apple នៅក្នុង​ត្រីមាស​ទី​៣ មាន​ចំនួន ៣៥,៣ ពាន់​លាន​ដុល្លារ​អាមេរិក​៕​
apple-building

មតិយោបល់