បើយើងសាកល្បងកត់សម្គាល់ខ្លួនឯងឃើញថា ជួនកាលពេលមួម៉ៅខឹងសប្បាមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ។ បញ្ហាអស់ទាំងនេះ ជារឿងដែលគួរឲ្យភ័យខ្លាចមិនតិចទេ ទាំងខ្លួនយើង ក៏ដូចជាមនុស្សម្នាដែលនៅក្បែរខាងយើងដែរ ។ ខាងក្រោមនេះជាវិធីសាស្ដ្រដើម្បីជួយឲ្យលោកអ្នករំសាយកំហឹងបាន ៖

១– ចេះអភ័យទោស ៖ ស្ដាប់ទៅវាដូចជាចិត្តព្រះពេក ប៉ុន្តែចូរលោកអ្នកសាកល្បងអនុវត្តមើលនោះ លោកអ្នកនឹងដឹងថា ការអត់ទោសឲ្យគេក្រៅពីផ្ដល់ឱកាសឲ្យគេហើយ ថែមទាំងធ្វើឲ្យចិត្តរបស់យើងរីករាយថែមទៀតផង ។
២– ហាត់សមាធិពន្លត់កំសួលកំហឹង ៖ វាអាចជារឿងដែលពិបាកធ្វើបន្តិច ប៉ុន្តែបើឧស្សាហ៍ហាត់ឲ្យបានជាប់ៗគ្នា នោះស្មារតីយើងនឹងជួយពន្លត់កំសួលកំហឹងមុនពេលដែលអារម្មណ៍ខឹងវាចង ផ្ដុំគ្នាឡើង ។
៣– បំភ្លេចវាចោល ៖ ត្រូវរកកិច្ចការល្អៗធ្វើ ដូចជាច្រៀង ឬលេងកីឡាបំបាត់ភាពតានតឹងក្នុងអារម្មណ៍ ។ ការធ្វើដូច្នេះ ធ្វើឲ្យរាងកាយរបស់លោកអ្នករឹងមាំ ហើយថែមទាំងធ្វើឲ្យខួរក្បាលបានសម្រាក ហើយឈប់គិតទៅដល់រឿងដែលធ្វើឲ្យលោកអ្នកខឹងទៀតផង ។
៤– ជៀសវាង ៖ ការជៀសវាងមិនមែនបានសេចក្ដីថា លោកអ្នកកំសាក ឬខ្លាចនោះទេ ប៉ុន្តែនេះសំដៅទៅលើការសម្ដែងភាពឆ្លាតខាងអារម្មណ៍ក្នុងខ្លួនរបស់ លោកអ្នក ។
៥– ដេកលក់រំសាយទោស ៖ ពេលវេលាមនុស្សយើងខឹងវានឹងធ្វើឲ្យអារម្មណ៍ឈឺក្បាល ហើយក្បាលធ្ងន់ដូចដែលមិនធ្លាប់កើតពីមុនមក ។ ប៉ុន្តែប្រសិនបើលោកអ្នកបានដេកលក់មួយស្របក់ ពេលភ្ញាក់ឡើង អ្នកនឹងមានអារម្មណ៍ល្អចូលមកជំនួសកំហឹងបាន ។
កាលបើលោកអ្នកអាចធ្វើនូវវិធីទាំង ៥ យ៉ាងនេះបាន នោះលោកអ្នកនឹងដឹងថា ជីវិតរបស់យើងនឹងមានសេចក្ដីសុខបានយ៉ាងងាយៗពីដួងចិត្ត និងរម្ងាប់កំហឹងបានដោយចិត្តយើងផ្ទាល់ដូចគ្នា ៕
មតិយោបល់