ព័ត៌មានសិល្បៈ និងកម្សាន្ត

Girls’ Generation បញ្ចប់​ការប្រគុំ​តន្ត្រី​នៅ ទីក្រុង តៃប៉ិ យ៉ាង​ជោគជ័យ​

​យោងតាម​ព័ត៌មាន​របស់​គេហទំព័​រ koreanupdates ចុះ​នៅ​ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៣ នេះ​បានឲ្យដឹង​ថា​ក្រុម​តារាចម្រៀង Girls’ Generation បាន​ធ្វើ​ការប្រគុំ​តន្ត្រី​របស់​ពួកគេ​រួចរាល់​កាលពី​ថ្ងៃ​ទី ២០ និង ២១ ខែ កក្កដា នៅក្នុង​ទីក្រុង តៃប៉ិ​។ ការប្រគុំ​តន្ត្រី​នេះ​មាន​ចំណងជើង​ថា ‘ 2013 Girls’ Generation World Tour-GIRLS & PEACE in TAIPEI’ ការធ្វើ​ឡើង​ទទួល​បាន​ជោគជ័យ​ដោយ​មាន​ហ្វូង​មនុស្ស​ជាច្រើន​ចូលរួម​ក្នុង​ការសម្តែង​របស់ GG (Girls’ Generation) ។ ក្នុងនោះ​អ្នកគាំទ្រ​ស្រីៗ​ជាច្រើន​បាន​ប្រមូល​ផ្គុំគា្ន​ជិត ២២០០០ នាក់​នៅ​ទីក្រុង​តៃប៉ិ​ស​ក្នុង​ការប្រគុំ​តន្ត្រី​នោះ​។​ជា​មួយ​ចំនួន​វត្តមាន ដ៍​ច្រើន​របស់​អ្នកគាំទ្រ​តាមរយៈ​គម្រោង​ជាច្រើន​ឃើញថា ក្រុម​តារាចម្រៀង Girl’s Generation ទទួលបាន​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់មិន​ថា​លើក​នេះ ឬ​ពី​មុន​ទេ ។ ក្នុងចំណោម​តារាចម្រៀង Girls’ Generation ម្នាក់​បាន​កាន់​ផ្ទាំង​ប៉ាណូ​ក្នុង​ដៃ ដោយ​សរសេរថា “​រីករាយ​ខួប​លើក​ទី ៦”៕​
https://i1272.photobucket.com/albums/y389/domneng/Decore/GirlsGeneration4_zpsd8236494.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/GirlsGeneration3_zpse5d5f98c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/GirlsGeneration6_zps93a1952c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/GirlsGeneration5_zpsaa54d8e1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/GirlsGeneration2_zpsc234740f.jpg
ទស្សនាបទ Got A boy ៖

មតិយោបល់