ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez ខ្ញុំ​តែងតែ​ខ្វល់ នឹង​ការពារ Jusitn Bieber

Selena Gomez បាន​និយាយថា នាង​តែងតែ​ការពារ Justin Bieber ប្រសិនបើ​នរណា​ម្នាក់​និយាយ​អាក្រក់​ពី​គាត់​។​
​ថ្មីៗ​នេះដែរ Selena Gomez បាន​លេចមុខ​នៅ​ស្ថានីយ៍​ទូរទស្សន៍ ក្នុង​កម្មវិធី Good Morning America ដើម្បី​ផ្សព្វផ្សាយ​អាលប៊ុម​ថ្មី​របស់​នាង ក្រោម​ចំណងជើង​ថា Stars Dance ។ ក្នុ្ង​ការបង្ហាញ​វត្តមាន​នេះដែរ តារាចម្រៀង​វ័យ ២១ ឆ្នាំ​រូប​នេះ បាន​ស្លៀកពាក់ យ៉ាង​សិច​ស៊ី សម្តែង​លើ​ឆាក ។ នៅ​ទី​នេះ​ដែរ នាង​ក៏​បាន​និយាយ​អំពី​ទំនាក់ទំនង​រវាង​នាង និង Justin Bieber ។ Selena Gomez បាន​និយាយថា “​ខ្ញុំ និង​គាត់​តែងតែ​មាន​ពេលវេលា​ល្អៗ​ជាមួយនឹង​គ្នា និង​ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​ចំពោះ​គាត់ (Justin) ហើយ​បើ​នរណា​ម្នាក់​និយាយ​អាក្រក់​ពី​គាត់​នោះ ខ្ញុំ​នឹង​ចេញមុខ​ភ្លាម​”​។ នាង​បាន​បន្តទៀតថា ទោះបីជា​អាជីព​នាង​រវល់​មែនពិត តែ​នាង​មិន​ដែល​ភ្លេច ការយកចិត្តទុកដាក់​ចំពោះ​គាត់​នោះ​ទេ និង​ក្រុមគ្រួសារ​ខ្ញុំ​ក៏​ដូចគ្នា​ដែរ​។​

​បន្ទាប់​ពី​ការសម្តែង​នេះដែរ តារាចម្រៀង Selena Gomez មិន​បាន​សម្រាក​នោះទេ ដោយ​ត្រូវ​ឡើង​យន្ត​ទៅ​បន្តដំណើរ​ការផ្សព្វផ្សាយ​នៅ​តំបន់​ផ្សេងទៀត ។ ក្នុង​រយៈពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​ដែរ Selena Gomez នឹង​រវល់​ជាមួយនឹង​ដំណើរការ​ផ្សព្វផ្សាយ​តន្ត្រី​ទេសចរណ៍​ទៅកាន់​ពិភពលោក ជាង ៥៦ ទីក្រុង ៕
https://i1272.photobucket.com/albums/y389/domneng/Decore/130727stars1-495cd_zps53aba40c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/130727stars3-495cd_zps6000b25e.jpg

មតិយោបល់