ព័ត៌មានសិល្បៈ និងកម្សាន្ត

Beyoncé ភ្ញាកផ្អើល​លើ​ឆាក ដោយសារប្តី

​តារាចម្រៀង Beyoncé បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង កាលពី​ថ្ងៃ​ទី ២៥ ខែ កក្កដា ខណៈ​ដែល​ប្តី​របស់​នាង Jay-Z បាន​បង្ហាញ​ខ្លួន​លើ​ឆាក ក្នុង​ការសម្តែង​របស់​នាង នៅ Wells Fargo Centre ក្នុង​ទីក្រុង Philadelphia ដោយ​មក​ឱប​ និង​ថើប​នាង ។​

​បច្ចុប្បន្ន​នេះ​ដែរ តារាចម្រៀង Beyoncé បាន​បំពេញ​ក្នុងការ​ឈាន​ជើង​ពាំនាំ​តន្ត្រី​របស់ខ្លួន​ទៅកាន់ អាមេរិក​ខាងជើង ដែល​ជា​តន្ត្រី​ទេសចរណ៍ ‘The Mrs Carter Show’ ។​មុន​នេះ​ដែរ​នាង​ក៏​បាន​ធ្វើដំណើរ​ចេញពី អាមេរិក​ខា​ត្បូង អូស្ត្រាលី និង ញ៉ូ​ហ្សេ​លេ​ន ។​

​គួរ​បញ្ជាក់​ផង​ដែរ ថា Jay-Z ក៏​បាន​ជោគជ័យ ជាមួយនឹង​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ជាមួយនឹង Justin Timberlake ក្រោម​ប្រធានបទ ‘Legends of Summer’ កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងទៅ​នេះ ៕
jay-z-surprises-beyonc-by-running-on-stage-and-giving-her-a-kiss-during-concert
ទស្សនាវីដេអូដូចខាងក្រោមនេះ ៖

មតិយោបល់