ព័ត៌មានសិល្បៈ និងកម្សាន្ត

គូស្នេហ៍​ក្នុង​ពិភព​ហូ​លី​វ៉ូត​ទាំង ២១​គូ ដែល​រៀបការ​យ៉ាង​ស្ងប់ស្ងាត់​

​ឬ​ក៏​ពួកគេ​មិន​ចង់ឲ្យ​អ្នកសារព័ត៌មាន​ដឹងឭ និង​ទទួលបាន​ការចាប់អារម្មណ៍ បំផុត​ពី​អ្នកគាំទ្រ ឬ​មួយ​ពួក​គេ​ចង់​ឲ្យ​ភាព​អស្ចារ្យ​នេះ សម្រាប់​តែ​ដឹង​ឭ​ចំពោះ​ពួក​គេ​តែ​ពីរ​នាក់ ដោយ​ទៅ​រៀបការ​យ៉ាង​ស្ងប់ស្ងាត់ និង​អាថ៌កំបាំង​បំផុត ។
​នៅ​ខាងក្រោម​នេះដែរ ជាតា​រាហូ​លី​វ៉ូ​ត ២១ គូ​ដែល​រៀបការ​យ៉ាង​អាថ៌កំបាំង ៖

១. Kerry Washington និង Nnamdi Asomugha រៀបការ​កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០១៣ នេះ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods1_zpsa3220f11.jpg
២. Blake Lively និង Ryan Reynolds ពួកគេ​បាន​ថើប​គ្នា​ក្នុង​ពិធី​មួយ កាលពី​ថ្ងៃ​ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១២ ហើយក៏​ជា​ថ្ងៃ​ដែល​ពួកគេ​រៀបការ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods2_zps7d2b4be8.jpg
៣. Shauna Robertson និង Edward Norton ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ពួកគេ​បាន​រៀបការ​តាំងពី​ខែ មេសា ឆ្នាំ ២០១៣ ។ បន្ទាប់មក​ក៏​ស្វា​គម៍​កូន​នៅ​ខែ មិនា ឆ្នាំ ក្រោយ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods3_zpsd881937e.jpg
៤.Kate Winslet និង Ned n Roll បន្ទាប់ពី​ចប់​ឆ្នាំ នៅ​ខែ ធ្នូ ឆ្នាំ ២០១២ ប្រភព​ព័ត៌មាន​បានឲ្យដឹងថា ពួកគេ​បាន​រៀបការ​ជាមួយ​នឹង​គ្នា នៅ ទីក្រុង ញ៉ូវ​យ៉​ក​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods4_zps2ab7fc52.jpg
៥. Stanley Tucci និង Felicity Blunt បន្ទាប់​ពី​ភ្ជាប់ពាក្យ​បាន ៨ ខែ ពួកគេ​បាន​ប្រកាសថា ពួកគេ​បាន​រៀបការ​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី ៨ ខែ ឧសភា ឆ្នាំ ២០១២ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods5_zpsc60e1b63.jpg
៦ . Natasha Henstridge និង Darius Campbell ពួកគេ​បាន​រៀបការ​យ៉ាង​ស្ងាត់ ដោយ​គ្មាន​ឪពុក​ម្តាយ​ចូលរួម​នោះទេ ហើយ​ក៏​គ្មាន​សម្លៀក​ពាក់​ដែរ កាលពី​ថ្ងៃ​ទី ៣ ខែ ឧសភា ឆ្នាំ ២០១១ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods6_zps0bf1bc0c.jpg
៧. Mike Myers និង Kelly Tisdale បន្ទាប់​ពី​អបអរ​ខួប​អាពាហ៍ពិពាហ៍ ៥ ខែ ពួកគេ​បាន​បង្ហើប​ឲ្យដឹងថា ពួកគេ​បាន​រៀបការ​តាំងពី​ថ្ងៃ​ទី ៣ ខែ ឧសភា ឆ្នាំ ២០១១ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods7_zps74d49bb0.jpg
៨. Miranda Kerr និង Orlando Bloom បន្ទាប់​ពី​ប្រកាស​ភ្ជាប់ពាក្យ គេ​បាន​រៀបការ​យ៉ាង​កំបាំង កាលពី​ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ២០១០​។​មួយ​ខែ​ក្រោយ​មក​តារា​ម៉ូ​ដែល Mike Myers ក៏​បាន​ប្រកាស​មាន​ផ្ទៃពោះ​កូន​ដំបូង​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods8_zpsc15eab37.jpg
៩. Wiz Khalifa និង Amber Rose គូស្នេហ៍​នេះ​ក៏​បាន​ប្រកាស​លើ​ធ្វី​ត​ទ័​រ​ផងដែរ​ថា ពួកគេ​បាន​រៀបការ​យ៉ាង​កំបាំង កាលពី​ថ្ងៃ​ទី ៨ ខែ កក្កដា ឆ្នាំ ២០១៣​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods9_zpsf2d48696.jpg
១០. Javier Bardem និង Penelope Cruz ប្រភព​ព័ត៌មាន​ជិតស្និទ្ធ​នឹង​គូស្នេហ៍​នេះ ថា​ពួកគេ​បាន​រៀបការ តាំងពី​ថ្ងៃ​ទី ៧ ខែ ឧសភា ឆ្នាំ ២០១០​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods10_zps96d477ba.jpg
១១. Megan Fox និង Brian Austin Green ពួកគេ​បាន​រៀបការ​តែ​ពីរ​នាក់​នៅ​កោះ​ហា​វ៉ៃ កាលពី​ថ្ងៃ​ទី ២៤ ខែ មិថុនា ឆ្នាំ ២០១០ នេះ​បើ​តាម​សម្តី​សាក្សី​បាន​ប្រាប់​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods11_zps7961519b.jpg
១២. Julia Roberts និង Danny Moder ពួកគេ​បាន​អញ្ជើញ​មិត្តភក្តិ និង​ក្រុមគ្រួសារ ទៅកាន់ New Mexico ដែល​ជា​ថ្ងៃ ទទួល​ឯករាជ្យ​របស់​អាមេរិក កាលពី​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ២០០២ ហើយ​ក៏​ប្រកាស​ថា ថ្ងៃនេះ​ដែរ ពួកគេ​រៀបការ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods12_zpsc5d676f0.jpg
១៣. Daniel Craig និង Rachel Weisz បាន​រៀបការ​ស្ងាត់ៗ កាលពី​ខែ មិថុនា ឆ្នាំ ២០១១ នៅ​ញ៉ូវ​យ៉​ក ហើយ​ពួកគេ​បាន​និយាយថា ពួកគេ​បាន​រៀបការ​យ៉ាង​កំបាំង​ជាទីបំផុត​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods13_zps3fe3c882.jpg
១៤. Beyonce និង Jay-Z តន្ត្រីករ និង​តារា​ចម្រៀង​ពីរ​នាក់​នេះ បាន​រៀបការ​ស្ងប់ស្ងាត់ នៅ ញ៉ូវ​យ៉​កកាល​ពី​ថ្ងៃ​ទី ៤ ខែ មេសា ឆ្នាំ ២០០៨ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods14_zps6dd546a8.jpg
១៥. Jennifer Garner និង Ben Affleck ពួកគេ​បាន​រៀបការ​ដោយ​គ្មាន​នរណា​ដឹង​នៅ កោះ Turks និង Caicos កាលពី​ថ្ងៃ​ទី ២៩ ខែ មិថុនា ឆ្នាំ ២០០៥ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods15_zpsf44fe9ee.jpg
១៦. Priscilla Chan និង Mark Zuckerberg បាន​រៀបការ​កាលពី​ខែ ឧសភា ឆ្នាំ ២០១២ ខណៈ​ដែល​បាន​អញ្ជើញ​មិត្ត​ជាច្រើន​នៅលើ​ហ្វេ​សប៊ុក ចូលរួម​អបអរ​ថ្ងៃ​បញ្ចប់​ថ្នាក់​ពេទ្យ របស់​មិត្តស្រី នៅ Palo Alto ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods16_zps4fcb025c.jpg
១៧. Harrison Ford and Calista Flockhart ទំនាក់ទំនង​គ្នា​ជាង ៨ ឆ្នាំ បាន​រៀបការ នៅ​ខែ មិថុនា ឆ្នាំ ២០១០ នៅ ញ៉ូវ​មិច​ស៊ិកូ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods17_zps11e2800b.jpg
១៨. Mandy Moore និង Ryan Adams កាលពី​ខែ មិនា ឆ្នាំ ២០០៩ រឿង​នេះ​ដែរ​ពួកគេ​ក៏​បាន​ប្រកាសថា មិន​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង​រឿង​រៀបការ​របស់​ពួកគេ​ទេ​។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods18_zps2f135ca2.jpg
១៩. Gwyneth Paltrow និង Chris Martin មិន​បាន​អញ្ជើញ មិត្តភក្តិ និង​ក្រុមគ្រួសារ ក្នង​ពិធីមង្គលការ​របស់​ពួកគេ នៅ កាលីហ្វ័​រញ៉ា កាលពី​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០០៣ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods19_zps1bd3f6e5.jpg
២០. Chris Henchy និង Brooke Shields បាន​អញ្ជើញ​មិត្តភក្តិ​ពីរ​បីនាក់ និង​គ្រួសារ​ហូបបាយ​ល្ងាច នៅ Ritz-Carlton Hote កាលីហ្វ័​រញ៉ា ប៉ុន្តែ​ពេលនោះ​ពួកគេ​បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល ហើយ​រៀបការ​នៅ​ថ្ងៃ​ទី ០៤ ខែ មេសា ឆ្នាំ ២០០១ ។​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods20_zps9d7aa05f.jpg
២១. Will Smith និង Jada Pinkett Smith​ បាន​រៀបការ​នៅ​ស្រុកកំណើត​របស់​ខ្លួន Jada កាលពី​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៩៧ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Hollywoods21_zpsaeb009c4.jpg

មតិយោបល់