ព័ត៌មានជាតិ

iPhone 5C ជា​ឈ្មោះ​នៃ iPhone តម្លៃថោក(វីដេអូ)

ប្រភព​ព័ត៌មាន​ពី​ប្រទេស​ចិន​ជាច្រើន​បាន​ចុះផ្សាយ​ថា iPhone តម្លៃថោក​មានឈ្មោះ​ថា “iPhone Lite” ប៉ុន្តែ​នៅពេល​នេះ ស្រាបតែ​លេច​ចេញ​នូវ​ឈ្មោះ​ថា “iPhone 5C” ទៅវិញ​។​

​យោង​តាម​សារព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ដោយ​គេហទំព័រ Apple Insider បានឲ្យដឹងថា iPhone តម្លៃថោក​មានឈ្មោះ​ថា iPhone 5C ដែល​ឈ្មោះ​នេះ​ត្រូវបាន​បែកធ្លាយ​ក្រោយពេល​ដែល​សារព័ត៌មាន​ជា​ច្រើន​បង្ហោះ​នូវ​សម្បក iPhone តម្លៃថោក​។​
​បានជា iPhone តម្លៃថោក​មានឈ្មោះ​ថា “iPhone 5C” ព្រោះតែ​ថា iPhone 5C មាន​ច្រើន​ពណ៌ ហើយ​ពាក្យ​ថា “C” មកពី​ពាក្យ Color “​ពណ៌​” ចំណែក​អ្នក​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា “C” មកពី​ពាក្យ Cheap “​ថោក​”​។​

​បើទោះជា​យ៉ាងណា​ក្ដី ក្រុមហ៊ុន Apple នៅ​មិនទាន់​ធ្វើឲ្យ​លេច​ធ្លាយ​នូវ​ព័ត៌មាន​ណាមួយ​អំពី iPhone ជំនាន់​ថ្មី​ឡើយ​៕

iphone5c-image

មតិយោបល់