វ៉ាស៊ិនតោន ( 29/07/13 ) : នាយកដ្ឋានត្រួតពិនិត្យប្រាក់ចំណូលសាធារណៈរបស់រដ្ឋបានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញថារដ្ឋាភិបាលសហព័ន្ធរបស់អាមេរិកនឹងមានគម្រោងលើកម្ចីទឺកប្រាក់ជាង 444 ពាន់លានដុល្លារពីជំនួយផ្សេងៗក្នុងការដំណើរការប្រតិបត្តិការរបស់ខ្លួនដោយចាប់ពីត្រីមាសទីបីនៃឆ្នាំនេះ។
នៅក្នុងកំឡុងខែកក្កដាដល់កញ្ញាឆ្នាំ 2013 នាយកដ្ឋានបានប៉ានស្មានថាទឹកប្រាក់ដែលត្រូវប្រើប្រាស់គឺ 209 ពាន់លានដុល្លារហើយនៅចុងបញ្ចប់ត្រីមាសនេះគឺនៅចុងខែកញ្ញាគឺទឺកប្រាក់ដែលនៅសល់ជាលុយសុទ្ធគឺ 95 ពាន់លានដុល្លារ។ដូចគា្ននេះដែរនៅក្នុងផែនការគឺសម្រាប់ត្រីមាសចុងក្រោយពីកំឡុងខែតុលាដល់ធ្នូទឺកប្រាក់ 235 ពាន់លានដុល្លារនឹងត្រូវប្រើប្រាស់ហើយទឺកប្រាក់ដែលត្រូវនៅសល់ចុងខែធ្នូគឺ 80 ពាន់លានដុល្លារ។
ឱនភាពលើថវិការរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកបានធ្វើឲ្យទឺកប្រាក់ប្រមាណជាង 1,1 ពាន់ពាន់លានដុល្លារដែលត្រូវបានដាក់បញ្ចូលនៅក្នុងត្រីមាសទីបីក្នុងឆ្នាំ 2012 ដែលចំនួននេះគឺតិចជាងឆ្នាំ 2011 តែ 207 ពាន់លានដុល្លារប៉ុណ្ណោះ។នៅក្នុងកំឡុងដែលវិបត្តិហិរញ្ញវត្ថុបានកើតមានឡើងវិញនោះបានធ្វើឲ្យការកើននៃកម្ចីរបស់អាមេរិកកាន់តែដុនដាបក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
មតិយោបល់