ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់​រដ្ឋា ដឹក​ដៃ Eric Utopia ទៅ​បង្កាត់ភ្លើង​ស្នេហ៍​ស្ងាត់ៗ​នៅ​ប្រទេស​ថៃ​

​មុន​នេះ​ដែរ គង់ ចាន់​រដ្ឋា ក៏​បាន​បង្ហើប​ប្រាប់​គេហទំព័រ ដំណឹង ផងដែរ​ថា មាន​អ្នក​នៅ​ក្រៅ​ស្រុក ចង់​លុបដាន​ឈឺចាប់​របស់​នាង ដែល​កើត​ឡើង​ជាមួយ​នឹង Alexora ដែល​ជា​តារា​ម៉ូ​ដែល ក្នុង​ក្រុម Sun Supermodel ។​តែ មិនយូរប៉ុន្មាន​ស្រាប់តែ​គេ​ឃើញ​នាង ដឹក​ដៃ Eric ប្រធាន​ក្រុម Utopia ទៅកាន់​ប្រទេស​ថៃ​ទៅវិញ​។​

​ប្រភព​កៀកកើយ និង​តារា​ចម្រៀង គង់ ចាន់​រដ្ឋា ដែល​កំពុង​ច្បាម​ប្រជាប្រិយភាព នៅ​ក្រៅ​ស្រុក​នោះ បាន​ប្រាប់ឲ្យដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃ មុននេះ គេ​ឃើញ តារាចម្រៀង​ខ្មៅ ស្រអែម​រូបនេះ បាន​ដឹក​ដៃ Eric ទៅ​បង្កាត់ភ្លើង​ស្នេហា នៅក្នុង​ប្រទេស​ថៃ ដែល​ធ្វើឲ្យ អ្នកគាំទ្រ​នាង វង្វេង​អស់ហើយ ថា​នរណា​មួយ ជា​ម្ចាស់​ស្នេហ៍​របស់​នាង ឲ្យ​ពិតប្រាកដ ខណៈ​ដែល​បង្ហើប​ថា មាន​អ្នក​ក្រៅ​ស្រុក​ចង់​ថ្នម​បេះដូង ។​
​ប្រភព​ខាងលើ បាន​បន្តទៀតថា គង់ ចាន់​រដ្ឋា ខណៈ​ដែល​នៅ​ប្រទេស​ថៃ ពិត​ស្អិតរ​មួ​ត ជាមួយ Eric ខ្លាំ​ណាស់ ដូចជា​គូស្នេហ៍ ដែល​ទើប​រៀបកា​រហើយ​ថ្មី​ថ្មោង​។​
​ទន្ទឹមនឹងនេះ​ដែរ នៅលើ Wall Post របស់ Eric បាន​បង្ហោះ​រូបភាព​អង្គុយ​ញ៉ាំ​អីៗ យ៉ាង​ផ្អែម​ល្អែម ជាមួយនឹង គង់ ចាន់​រដ្ឋា នៅក្នុង​ប្រទេស​ថៃ ។​

​ជួប​ជាមួយ​នឹង គង់ ចាន់​រដ្ឋា នាង​បាន​ប្រាប់ គេហទំព័រ ដំណឹង នៅ​រសៀល​នេះ​ថា រឿងនេះ វា​គឺ​បែប​នេះ​មែន តែ​មិនមែន​នាង​ទៅ​បង្កាត់ភ្លើង​ស្នេហា ជាមួយនឹង Eric នោះទេ គឺ​នាង​ទៅ​ធ្វើការ​។ ម្យ៉ាងវិញទៀត នាង​មិនមែន​ទៅ តែ​ពីរ​នាក់ ឯណា គឺ​មាន​អ្នក​ផ្សេងៗ ដូច​ជា​មិត្តភក្តិ និង​ក្រុម​ងារ​ដែល​ទៅ​ទីនោះ​ដែរ​តើ ។ នាង​បាន​និយាយ​បែប​កំហឹង​ថា “​នរណា​គេ អ្នក​និយាយ រឿងនេះ បើសិនជា​នាង​ដឹង​វិញ មិន​ទុក​មុខ​ឲ្យ​ទេ ។ នាង​បាន​បន្តទៀតថា រវាង​នាង និង​បង Eric គឺ​មិន​អាច​ជា​រឿង​ស្នេហា​នោះទេ ទង្វើ​ស្អិតរ​មួ​ត​នោះ វា​គ្រាន់តែ​ជា​មិត្តភក្តិ​តែប៉ុណ្ណោះ​”​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គង់ ចាន់​រដ្ឋា កំពុង​ទទួល​បាន​ប្រជាប្រិយភាព តាមរយៈ​ការ​ច្រៀង នៅ​ក្នុង​ផលិតកម្ម ក្រៅ​ស្រុក​មួយ​ឈ្មោះថា បុប្ជា និង​មកទល់នឹង​ពេលនេះ មាន​បទ​ជាច្រើន មិនតិច​ជាង ១០ បទ​នោះទេ ដែល​ទទួលបាន​ការគាំទ្រ​ពី​អ្នក​ដែល​រស់នៅ​ក្នុង​ឯណាយសមុទ្រ​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Rotha4_zps074b1c18.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rotha1_zpscd1b6628.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rotha2_zpscfc4f34d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Rotha3_zps3654d6c9.jpg

មតិយោបល់