តារាសម្តែងរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីថ្ងៃទី ៣១ តុលា កន្លងទៅនេះ បានបង្ហាញ វត្តមាន នៅឯសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ នឹងបណ្តឹងលែងលះ ស្វាមីរបស់ខ្លួន លោក យុត្ថា រ៉ាឆានី ។ក្នុងន័យនេះដែរ សបញ្ជាក់ថា បបូរមាត់ដែលធ្លាប់តែប្រកែកញ៉ាញមុនៗរបស់នាងត្រូវបានលាតត្រដាង ឲ្យដឹងថា ពួកគេពិតជាបែកផ្លូវគ្នាមែន។
ប្រភពព័ត៌មានដែលធ្លាយចេញ និងនិយាយតៗគ្នា ក្នុងចង្កោមអ្នកសិល្បៈ បានឲ្យដឹងថា គូស្នេហ៍ នេះ ធាតុពិតមានរឿងរកាំរកូស ជិត ១ ឆ្នាំ តាំងតែពី ចន ច័ន្ទលក្ខិណា ទៅធ្វើការនៅស្ថានីយ៍ទូរទស្សន៍បាយ័ន ក្នុងកម្មវិធី “សមាគមជុំមិត្ត” ។ ប្រភពដដែលបានបន្តថា អ្នកដែលចូលមកជ្រៀតជ្រែក ធ្វើឲ្យ លោក យុត្ថា រ៉ាឆានី និងប្រពន្ធរបស់ខ្លួន បែកបាក់នេះដែរ គឺមន្ត្រីធំ ពាក់ផ្កាយលើស្មាម្នាក់ ដែលមានទ្រព្យស្តុកចូលមកជ្រៀតជ្រែក បំបែកសុភមង្គលរបស់ពួកគេ ។ រឿងនេះដែរ បានធ្វើឲ្យ លោក យុត្ថា រ៉ាឆានី មិននឹកនាចូលផ្ទះ ភ្លេចបាយភ្លេចទឹក ដើរផឹក សឹងតែរាល់យប់ ។
ងាកមកមើលហេតុផលដែល តួស្រីរាងខ្ពស់ស្រឡះ រូបនេះ បានឆ្លើយតបក្នុងពាក្យបណ្តឹងលែលះត្រឹមតែ ពាក្យថា “រស់នៅជាមួយនឹងគ្នាមិនចុះសម្រុង” ។ រឿងនេះដែរ បានធ្វើឲ្យមហាជនដែលស្នេហាវិស័យសិល្បៈ និងធ្លាប់គាំទ្រគូស្នេហ៍នេះ ជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលឭហេតុផល មួយដែលមិនគួរឲ្យជឿ ។ ដោយឡែកសម្រាប់មតិភាគច្រើនរបស់មហាជន ក៏បានឲ្យដឹងដែរថា “រស់នៅជាមួយនឹងគ្នាច្រើនឆ្នាំហើយ ដល់ពេលគេចូលមកជ្រៀតជ្រែក ទើបថា រស់នៅជាមួយនឹងគ្នាមិនចុះសម្រុងទៅវិញ” ។
បញ្ជាក់ផងដែរថា សម្រាប់ការបង្ហាញខ្លួននៅ សាលាដំបូងរាជធានីភ្នំពេញ គេឃើញមានតែ តួស្រី ដាក់ពាក្យបណ្តឹងលែងប្តី ចន ច័ន្ទលក្ខិណា តែមិនឃើញ លោក យុត្ថា រ៉ាឆានីនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/ChornChanlekena1_zps05d9ed6a.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ChornChanlekena2_zps0e993d92.jpg
មតិយោបល់