យោងតាមសារព័ត៌មានបរទេសនានា ដែលចុះនៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹងថា Justin Bieber និងអង្គរក្សរបស់គេមិនត្រូវបានអនុញ្ញាតចូលទៅក្នុងក្លឹបរាត្រីមួយកន្លែងនៅក្នុងទីក្រុង New York។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាអង្គរក្សរបស់ Justin Bieber បានធីបលុយឲ្យទៅអង្គរក្សក្លឹបរាត្រីនោះ ប៉ុន្តែគេនៅតែមិនអនុញ្ញាតឲ្យតារាចម្រៀង Justin Bieber ចូលដដែលព្រោះគាត់មានអាយុត្រឹមតែ ១៩ ឆ្នាំ លុះត្រាតែមានអាយុ ២១ ឆ្នាំទើបអាចចូលក្នុងក្លឹបនោះបាន។ មិនយូរប៉ុន្មាន Justin ហើយនិង អង្គរក្សរបស់គេបានវិលត្រលប់ទៅសណ្ឋាគាររបស់គេវិញ។ មិនត្រឹមតែប៉ុណ្នោះទេ គេបានមើលឃើញមនុស្សស្រីចំលែកពីរនាក់បានដើរចូលក្នុងសណ្ឋាគារជាមួយអង្គរក្សរបស់ Justin ។
លើសពីនេះទៀតតារាចម្រៀងប្រុសរូបនេះទទួលបានដំណឹងល្អនៅពេលដែលករណី ចោទប្រកាន់ពីបទចូលទៅបង្ករជម្លោះជាមួយនឹងអ្នកប្រមាញ់រូប នាពេលកន្លងមក។ ហេតុការណ៍នោះបានកើតឡើងកាលពីខែមុននៅពេលដែល Justin បានវាយប្រហារលើអ្នកកាសែតជាមួយនឹងថយន្ត Ferrari របស់គេនៅ West Hollywood។ ។ ទោះជាយ៉ាងណាមេធាវីទីនៅទីក្រុង Los Angeles បានត្រួតពិនិត្យឡើងវិញលើករណីរងគ្រោះនោះ និងបានសន្និដ្ឋានថាមានភស្តុតាងមិនគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា Justin ជាអ្នកខុស៕
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber1_zpsb2e18975.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber2_zps8a61d7a8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/JustinBieber3_zps3a56e9bd.jpg
មតិយោបល់