បុរសជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទបណ្ដោយឲ្យម្ដាយរបស់ខ្លួនស្រែកឃ្លានរបស់ដល់ស្លាប់ ព្រមទាំងមានខ្លួនប្រាញស្មោគគ្រោគ។
លោក Chang Chih-chiang វ័យ ៣៦ឆ្នាំ ត្រូវតុលាការកាត់ទោស និងផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារកាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ ២០១៣ ម្សិលមិញនេះ លើការចោទប្រកាន់បោះបង់ម្ដាយរហូតធ្វើឲ្យស្លាប់ នេះបើយោងតាមសម្ដីរបស់តុលាការ ប៉ុន្តែបុរសម្នាក់នេះមានសិទ្ធិអាចតវ៉ាប្ដឹងឡើងឧទ្ធរណ៍បាន។
ករណីខាងលើនេះ ត្រូវបានកើតឡើងនៅពេលដែលភរិយារបស់លោក Chang ប្ដឹងទៅប៉ូលិស បន្ទាប់ពីអ្នកស្រីបានរកឃើញថា ម្ដាយក្មេងគាត់កើតមានជំងឺទឹកនោមផ្អែម ព្រមទាំងឈឺធ្ងន់ដេកមួយកន្លែងដើរទៅណាមិនកើត នៅក្នុងផ្ទះពួកគេនៅភាគខាងជើងនៃកោះតៃវ៉ាន់។
ពេលដែលប៉ូលិសចុះទៅដល់កន្លែងកើតហេតុបានរកឃើញថា ស្ត្រីជាម្ដាយបានស្លាប់ ព្រមទាំងស្រកទម្ងន់អស់ជាង ៣០គីឡូក្រាម នៅក្នុងបន្ទប់តូចមួយដាក់ដូចជាធុងសម្រាម ហើយខ្លួនប្រាណស្ត្រីជាម្ដាយមានដង្កូវទៀតផង។
សមត្ថកិច្ចជំនាញបានសន្មត់ថា ស្ត្រីដែលស្លាប់នោះមានវ័យប្រហែលជា ៥៣ឆ្នាំ នឹងបានស្លាប់ជាងមួយសប្ដាហ៍មកហើយ ព្រមទាំងអស់អាហារចំនួន ៥ថ្ងៃ បូករួមទាំងមានជំងឺទៀតទើបបណ្ដាលឲ្យស្លាប់តែម្ដង។
ប្រភពព័ត៌មានដែលដឹងហេតុការណ៍ច្បាស់បាននិយាយថា លោក Chang គាត់បានចំណាយពេលវេលារបស់គាត់ក្នុងការលេងហ្គេមនៅលើកុំព្យូទ័រនៅឯអ៊ីនធើណែតកាហ្វេ ដោយមិនបានគិតពីស្ថានភាពជំងឺរបស់ម្ដាយឡើយ៕
មតិយោបល់