ព័ត៌មានសិល្បៈ និងកម្សាន្ត

Rihanna ឈ្នះក្ដី ករណី​ប្រើរូប​នាង​នៅ​លើ​អាវយឺត​គ្មាន​ការ​អនុញ្ញាត

​តារាចម្រៀង​ស្រី​ស្បែក​ខ្មៅ Rihanna បានឈ្នះ​ក្ដី​ជាមួយ​នឹង​ក្រុមហ៊ុន Fashion ឈ្មោះ Topshop របស់​ចក្រភព​អង់គ្លេស ដោយ​បាន​យក​រូប​នាង​ទៅ​ប្រើ​នៅ​ក្នុង​អាវយឺត ហើយ​ដាក់​លក់​ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​នាង​។​

​តុលាការ​កំពូល​បាន​សម្រេច​ក្ដី​ឲ្យ​តារាសម្រៀង Rihanan ឈ្នះ ក្រោយ​ពី​បើកសវនាការ​អស់​រយៈពេល ៤​ថ្ងៃ ដោយ​បាន​ឲ្យ​ខាង​ក្រុមហ៊ុន Topshop សង់​ប្រាក់​ចំនួន ៥​លាន​ដុល្លារ​អាមេរិក​ដល់​នាង​ជា​ថ្លៃ​ជំងឺ​ចិត្ត​។​

​កាលពី​ខែ​មីនា ឆ្នាំ ២០១២ ក្រុមហ៊ុន Topshop ដែល​ជា​របស់​មហាសេដ្ឋី Philip Green បាន​ដាក់​លក់​អាវយឺត​ដោយ​មាន​រូប​តារាចម្រៀង Rihanna​។ រូប​ដែល​បាន​ដាក់​នៅ​លើ​អាវយឺត​នោះ​ជា​កម្មសិទ្ធិ​របស់​អ្នក​ថតរូប​ជនជាតិ​អៀរ​ឡង់ ហើយ​ខាង​ក្រុមហ៊ុន​បាន​សុំ​អាជ្ញប័​ណ្ណ​ពី​អ្នក​ថតរូប​នោះ​រួចរាល់ ប៉ុន្តែ​មិន​បាន​សុំ​ការអនុញ្ញាត​ពី Rihanan​។​
​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស Rihanna មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន River Island ដែលជា​ក្រុមហ៊ុន Fashion ជា​គូប្រជែង​នឹង Topshop៕

rihanna

មតិយោបល់