(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ ចំប៉ីខ្មៅ នរណាក៏ស្គាល់ដែរ ត្បិតថារូបគេ គឺជាតារាហ្វេសប៊ុកល្បីមួយរូប ដែលកំឡុងឆ្នាំ ២០១៩ កន្លងទៅនេះ លោកត្រូវបានសាលាដំបូងដាក់ទោសឲ្យ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ករណីប្រមាថជាតិសាសន៍ខ្មែរ។
យ៉ាងណាមិញ សម្រាប់រូបលោកសព្វថ្ងៃនេះ កំពុងតែមានអនាគតភ្លឺស្វាងបន្តិចទៅៗ ខណៈរូបលោក លែងធ្វើអ្វីដែលប៉ះពាល់ដល់ ឈ្មោះកិត្តិយសជាតិសាសន៍បន្តទៅទៀត រីឯពេលថ្មីៗនេះ ក្រោយជីវិតហាក់មានពន្លឺទៅមុខ ហើយនោះ ចំប៉ីខ្មៅ បានបង្ហោះសារលើកទឹកចិត្តមួយឃ្លា យ៉ាងដូច្នេះថា «មនុស្សដែលប្រាថ្នា ថ្នាក់ថ្នមកិត្តិយសគ្រួសារ ទោះពិការចិត្តយ៉ាងណាក៏ប្រឹងទៅមុខជានិច្ច ផ្លូវដែលមានរនាំងបាំងបិទ តែបើសិនជាអ្នកមានឆន្ទៈប្រាកដ កុំខ្លាចនឹងទៅ ។ ពាក្យម្ដាយផ្ដាំមុនធ្វើសង្គ្រាម ( ជីវិតជូនជាតិ ធាតុជូនម្ដាយ) ការបាក់ទឹកចិត្ត ការខូចចិត្ត ខ្ញុំដឹងថាអ្នកណាក៏មាន អ្នកណាក៏ឆ្លងកាត់ ប៉ុន្តែអ្នកមិនបានឆ្លងកាត់កន្លែងកខ្វក់ ដូចរន្ធកណ្ដុរនោះទេ បន្ទប់ ៤ម៉ែត្រគុណ៦ម៉ែត្រ ដែលត្រូវដេកប្រជ្រៀតគ្នា ជាមនុស្សឃាតករ អ្នកជក់ថ្នាំ វាជាមេរៀនជីវិតដ៏ខ្លោចផ្សាណាស់ ។បើអ្នកបាក់ទឹកចិត្ត នេះជាសារដែលខ្ញុំចង់និយាយទៅកាន់អ្នកថា( ជីវិតអ្នកមានតម្លៃណាស់ សូមឱ្យតម្លៃជីវិតរបស់អ្នក ពេលអ្នកឈឺអ្នកឈឺម្នាក់ឯង ពេលអ្នកជាក៏ម្នាក់ឯង អ្នកផឹក៤នាក់ ហេតុអ្វីគេមិនស្រវឹងស្រវឹងតែអ្នក ? ព្រោះខ្លួនអ្នក អ្នកជាអ្នកសម្រេច)អនាគតនៅលើដៃរបស់អ្នក បោះជំហានបន្ទាប់»។
គួរជម្រាបថា ក្រោយចេញពីពន្ធធនាគារវិញ ចំប៉ីខ្មៅ ត្រូវមហាជនលេងបណ្តាញសង្គម ហាក់មើលឃើញពី ការផ្លាស់ប្តូររបស់រូបលោក ក្លាយជាមនុស្សម្នាក់ ដែលកំពុងតែព្យាយាមជួយដល់អ្នកក្រីក្រ និងបាក់ទឹកចិត្ត ជាពិសេសគឺ មនុស្សដែល មានអតីតមិនល្អដូចរូបលោក ឲ្យក្រោកឈរកសាងជីវិតជាថ្មី៕
មតិយោបល់