ព័ត៌មានសិល្បៈ និងកម្សាន្ត

មហាជនខ្មែរមានមោទនភាព ខណៈបវរកញ្ញាកម្ពុជា ប៉ូគីមថេង សុតធីតា និយាយយ៉ាងល្អក្នុងវគ្គ TOP10

(ភ្នំពេញ)៖ នេះចាត់ទុកជាលើកដំបូងហើយសម្រាប់បវរកញ្ញាកម្ពុជា ដែលមានឱកាសបានចូលដល់វគ្គ Top10 ដោយទទួលបាននៅពានរង្វាន់ Miss Popular Vote ។ មិនចាញ់បវកញ្ញាប្រទេសដទៃក្នុងចំណោម ១០នាក់ឡើយ ប៉ូគីមថេង សុតធីតា បានបញ្ចេញសមត្ថភាពយ៉ាងអស់ពីខ្លួន ដោយលើប្រធានបទអំពីការបញ្ឈប់អំពើហិង្សានៅលើពិភពលោក ដែលធ្វើឲ្យមហាជនខ្មែរកោតសរសើរជាខ្លាំង។

បវរកញ្ញាតំណាងប្រទេសកម្ពុជា បានលើកឧទាហរណ៍ពីប្រទេសដែលកំពុងរងនូវការប្រើប្រាស់អំពើហិង្សា ទៅលើប្រទេសមីយ៉ាន់ម៉ា ។ បន្ថែមលើពីនេះទៀតបវរកញ្ញាយើង បានថ្លែងពីសិទ្ធិមនុស្សនៅលើផែនដីតែមួយ មានសិទ្ធិទទួលបានការរស់រានមានជីវិត និងការការពារ គ្មានការរំលោភបំពាន ក្នុងនាមជាមនុស្សដូចគ្នាក្រោមមេឃតែមួយ។

បេក្ខនារីតំណាងប្រទេសលើពិភពលោក ទាំង១០ ដែលឈានដល់វគ្គ TOP10 រួមមាន៖

១៖ Miss Grand កម្ពុជា

២៖ Miss Grand វ៉េណេស៊ុយអេឡា

៣៖ Miss Grand កូស្តារីកា

៤៖ Miss Grand ឥណ្ឌូនេស៊ី

៥៖ Miss Grand អេស្ប៉ាញ

៦៖ Miss Grand អាហ្វ្រិកខាងត្បូង

៧៖ Miss Grand ព័រតូរីកូ

៨៖ Miss Grand វៀតណាម

៩៖ Miss Grand ប្រេស៊ីល

១០៖ Miss Grand អេក្វាឌ័រ

មតិយោបល់