ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង Avatar ថ្មី​នឹង​ចាប់ផ្ដើម​ថត​នៅ​ឆ្នាំក្រោយ​

ភាពយន្ត​រឿង Avatar វគ្គ​ថ្មី នឹង​ចាប់ផ្ដើម​ថត​នៅ​ឆ្នាំក្រោយ ហើយ​នឹង​ដាក់​បញ្ចាំង​នៅក្នុង​ឆ្នាំ ២០១៦ នេះ​បើ​យោងតាម​សម្ដី​របស់​លោក James Cameron ដែល​ជា​អ្នកនិពន្ធ​រឿង​នេះ​ផ្ទាល់​។​
​យោងតាម​សម្ដី​របស់​លោក James Cameron និង 20th Century Fox បាន​បញ្ជាក់​ឲ្យដឹងថា រឿង Avatar នឹងមាន ៣​វគ្គ​ផ្សេងទៀត​គឺ Avatar 2, Avatar 3 និង Avatar 4 ដែល​រឿង​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​ថត​នៅក្នុង​ឆ្នាំ ២០១៤ ហើយ​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៦-២០១៨​។​

​ផលិត​ករ Cameron បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុង​ការបង្កើត​នូវ​វគ្គ​ថ្មី ដោយ​ជា​លទ្ធផល​លោក​ក៏​បាន​សម្រេចចិត្ត​បង្កើត Avatar ចំនួន ៣​វគ្គ​ផ្សេងទៀត​។
​គួរ​បញ្ជាក់​ផង​ដែរ​ថា ផលិត​ករ Cameron ធ្លាប់បាន​ទទួល​ភាព​ជោគជ័យ​យ៉ាង​ខ្លាំងក្លា​នៅក្នុង​រឿង​កប៉ាល់​ទី​តា​និក និង​រឿង Avatar វគ្គ​មុន ដែល​រឿង​ទាំងពីរ​នេះ​ចាប់​នៅ​ក្នុង​កំណត់ត្រា​ជា​រឿង​ដែល​រកបាន​ប្រាក់ចំណូល​ខ្ពស់​ជាងគេ​៕​
avatar_high_resolution-wide
ទស្សនាវីដេអូឃ្លិប អវតា​រឿង​ចាស់​ ដែលមានរយៈ ១៥ នាទីដូចខាងក្រោមនេះ​៖

មតិយោបល់