ទីក្រុងហូជីមិញ៖ ក្រុមហ៊ុនអាកាសចរវៀតណាម VietJet Air របស់វៀតណាម ត្រូវបានពិន័យ ពីការផ្តល់ភាពសប្បាយរីករាយដល់អ្នកដំណើរ ជាមួយឹងការសម្តែងរបាំ Hawaiian ដោយមានក្មេងស្រីស្លៀកឈុតប៊ីគីនី ដ៏ស្រស់ស្អាតជាច្រើនានាក់ និងពីបទ អនុញ្ញាតិឲ្យអ្នកដំណើរប្រើទូរស័ព្ទដៃ និងម៉ាស៊ីនថត។
ខាងរដ្ឋបាលអាកាសចរស៊ីវិលវៀតណាម ហៅកាត់ថា CAAV បានធ្វើសេចក្តីប្រកាសនឹងពិន័យជាទឹកប្រាក់ ២០ លានដុង ពី VietJet Air (VJA) សម្រាប់ករណីឲ្យក្មេងស្រីៗបង្ហាញឈុតប៊ីគីនី ។ ទំហំទឹកប្រាក់ដែលពិន័យនោះដែរ វាអាចស្មើនឹង ប្រាក់ដុល្លារ ៩៥០ ដុល្លារ។
ខាង CAAV បានឲ្យដឹងថា ការសម្រេចចិត្តពិន័យនេះដែរ ដោយសារតែខាង VietJet Air បំពាន់ច្បាប់អាកាសចរ និងបទបញ្ញាតិសុវត្ថិភាព នេះបើយោងតាម ព័ត៌មាន News24 បានចុះផ្សាយ។លើសពីនេះទៀត ខាងក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសនេះ បានឲ្យអ្នកដំណើរ ប្រើប្រាស់ទូរស័ព្ទដៃ ថតវីដេអូដែលស្រីស្រស់ស្លៀកប៊ីគីនី ទាំងនោះ។ បើយោងតាម CAAV បានបានឲ្យដឹងបន្តថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងអំឡុងពេលហោះហើរ និងផ្តល់ភាពសប្បាយដល់ភ្ញៀវ ដោយការច្រៀងរាំ ជាការរំលោភច្បាប់អាកាសចរ។ជាមួយនឹងគ្នានេះដែរ នារីដែលរាំជាមួយនឹងកាយវិការទាំងនោះវាជា របាំ Hawaiian មិនមែនបវរកញ្ញា ដែលប្រកួតប្រជែងលើឆាកនោះទេ ៕
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់