បន្ទាប់ពីអ៊ុន សុធា បានបង្ហាញសារក្តៅៗ ចង់បកអាក្រាតមុខមាត់ពិត ម្ចាស់ផលិតកម្ម ដែលបានបោកប្រាស់សេចក្តីទុកចិត្ត បានធ្វើការសន្យាជាថ្មីថានឹងប្រគល់ជូនថវិកាឲ្យតារាសម្តែងខាងលើ។
ម្ចាស់ផលិតកម្មដែលមិនបានគោរពតាមលក្ខណ្ឌការងារ និងបោកប្រាស់សេចក្តីទុកចិត្ត ទៅលើ អ៊ុន សុធា ត្រូវបានប្រភពមួយទម្លាយថាគឺជា ផលិតករ និងជាម្ចាស់ផលិតកម្ម ដោយកន្លងទៅថ្មីៗនេះ ធ្លាប់មានរឿងអាស្រូវ ជាមួយតួស្រីម្នាក់ និងប្រពន្ធរបស់ខ្លួន។
អ៊ុន សុធា បានបង្ហោះសារជាថ្មី នៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ឲ្យដឹងថា រហូតមកដល់ពេលនេះម្ចាស់ផលិតកម្មម្នាក់នោះ បានទាក់ទងមកខ្ញុំហើយ គាត់បានសន្យាសារជាថ្មីថា (នឹងប្រគល់លុយគ្រប់ចំនួននៅថ្ងៃទី ២៧ ក្នុងខែនេះ ) ។
អ៊ុន សុធា បានសង្កត់ធ្ងន់ថា តែបើលើកនេះកុហក់ខ្ញុំទៀត ខ្ញុំនឹងបកអាក្រាតពីមុខមាត់ពិតរបស់អ្នក ថាជាអ្នកណា ។
អរគុណដល់មិត្តសំលាញ់ទាំងអស់គ្នាដែលតែងតែជួយឈឺឆ្អាលរាល់ទុក្ខលំបាករបស់ខ្ញុំ ។
គួររំឭកផងដែរថា នេះមិនមែនជាលើទី១នោះទេ ដែលផ្ទុះរឿងរ៉ាវផលិតករបោកប្រាស់តារាសម្តែងនោះ ដោយក្រៅពីអ៊ុន សុធា នៅក្នុងឆ្នាំ២០១៧ នេះ ក៏មានព័ត៌មានថា លោក ចា រិទ្ធី និង លោក សាវិន ហ្វីលីព ក៏ធ្លាប់រងនូវបញ្ហាទាំងនោះដូចគ្នា ។ ប៉ុន្តែរឿងរ៉ាវទាំងនោះ ត្រូវបានម្ចាស់ផលិតកម្ម ក៏ដូចជាផលិតករបានធ្វើការដោះស្រាយរួចរាល់ ក្រោយធ្លាយព័ត៌មានដល់ដៃ អ្នកសារព័ត៌មាន ៕
មតិយោបល់