ព័ត៌មានសិល្បៈ និងកម្សាន្ត

ឃើញតារាកំប្លែង នាយក្រិន ឈរនៅមុខសំណង់ផ្ទះល្វែង នឹកស្មានថាទិញផ្ទះថ្មី ប៉ុន្ដែការពិតគឺមានគម្រោងបែបនេះសោះ…..

នាពេលថ្មីៗនេះ តារាកំប្លែងនាយក្រិន បានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដែលបានបង្ហាញឱ្យឃើញពីសកម្មភាពមួយចំនួន ឈនៅមុខគម្រោងសំណង់ផ្ទះល្វែង។ មហាជនអ្នកលេងបណ្ដាញសង្គមបាននឹកស្មានថា លោកកំពុងមានគម្រោងទិញផ្ទះថ្មី។

ជាក់ស្ដែង នាយ ក្រិន ថតមុនផ្ទះល្វែងដែលកំពុងសាងសង់នោះ តែការពិតដំបូងឡើយលោកគិតថារកទិញដីឡូត៏ តែស្របពេលនេះក្នុងគម្រោងគេក៏មានផ្ទះល្វែងលោកក៏ឈានចូលមើលបន្តិច តែលោកពុំមានលុយទិញឡើយ។ ដោយសព្វថ្ងៃនេះ លោកត្រូវចំណាយប្រាក់មើលថែរក្សាសុខភាពព្យាបាលជំងឺប្រចាំកាយអស់ចំនួនច្រើនសន្ធឹក។

តារា​កំប្លែង​ដែល​មាន​រាង​តូច​ស្រឡះ និង​មាន​មាឌ​ល្អិត នាយ ក្រិន ដែល​តែងតែ​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កាយសម្បទា​ទាប​ល្អិត​របស់​លោក​បែប​នេះ តែ​បែរជា​មាន​ប្រពន្ធ​យ៉ាង​ខ្ពស់ស្រឡះ​ស្រស់​ស្អាត ជា​ពិសេស​មក​ដល់​ពេល​នេះ ថែម​ទាំង​មានកូន​ដល់​ទៅ​៣​នាក់​ទៀត​ផង​។ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​ក្នុង​គ្រួសារ ធ្វើ​ឱ្យ​ប្រពន្ធ​នាយ​ក្រិន បាន​ចុះ​ចោល​ប្តី និង​កូន​ៗ​។ ​ ហើយ​សព្វ​ថ្ងៃនេះ នាយ​ក្រិន ក៏​មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅយ៉ាងកម្សត់វេទនា ហើយធ្លាប់ចូល​សង្គ្រោះ​បន្ទាន់ ដោយសារ​ឈឺពោះវៀន​ធ្លាក់​ចូល​ក្រោម​ពងស្វាស​។

មតិយោបល់