ព័ត៌មានជាតិ

កីឡាករ Suarez នឹង​មិន​សូមទោស​ទៅកាន់​ក្លិប​ហង្ស​ក្រហម​នោះទេ​

​ខ្សែប្រយុទ្ធ​របស់​ហង្ស​ក្រហម កំពុង​ជាប់​ប្រធានបទ​ពីរ​នៅក្នុង​ខ្លួន ខណៈ​ដែល​ការបញ្ជាទិញ ពី​ក្លិប កាំភ្លើង​ធំ​បរាជ័យ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ហ្វឹកហាត់​តែម្នាក់ឯង បន្ទាប់​ពី​ការទាមទារ​ចាកចេញ​ពី ក្លិប Anfield នៅក្នុង​បទ​សម្ភាស​ចុងក្រោយ​ដែល​ផ្ទុះ​ជា​សង្គ្រាម​ក្នុង​ក្លិប​នោះ​។​

​កីឡាករ Suarez បាន​ចោទប្រកាន់​អ្នកគ្រប់គ្រង ដែល​បំពាន់​លើ​សន្យា ដែល​បាន​ធ្វើ​ជាមួយ​នឹង​គាត់​កាលពី​រដូវក្តៅ​ចុង​ក្រោយ​មក​នេះ ហើយក៏​មាន​ចេតនា​ចង់​ធ្វើបាប​គាត់ ដោយ​មិន​លក់​ចេញ នឹង​ដាក់​តម្លៃ​មួយ​ដ៏​កប​ពពក​ទៀត​រហូតដល់​ទៅ ៤០ លាន​ផោន​។​

​ចំណែក​លោក Rodgers បាន​និយាយថា លោក មិន​បាន​ផ្តល់​ការធានា​ជាច្រើន​នោះ​ទេ ជូន Suarez ទាំង​គាត់ និង​ម្ចាស់​ក្លិប លោក John W. Henry ចាប់តាំងពី​កីឡាករ​រូបនេះ បង្ហាញ​ឥរិយាបទ​មិន​សមគួរ​នោះ ដូច្នេះ​គាត់​ក៏​ទទួច​មិន​លក់ និង​រង​ចាំ​គាត់​សុំទោស​មុន​ការចរចារ ជាមួយនឹង​ក្រុម​ជា​លើកដំបូង​។​លោក​បាន​បន្តថា ការចរចារ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​ណា​តែ កីឡាករ​រូបនេះ​សូម​ទោស​ដល់​មិត្ត​រួម​ក្រុម និង​ក្លិប ជា​ចាំបាច់​។​​ទោះបីជា​យ៉ាងនេះក្តី កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ូ​ហ្គាយ​រូបនេះ បាន​ឈរ​លើ​ជំហរ​ដ៏​រឹងមាំ​ថា នឹង​សុំទោស ចំពោះ​ក្លិប និង​មិត្ត​រួម​ក្រុម​អ្វី​នោះ​ទេ ព្រោះថា​លោក​មិន​បាន​ខុស​ឡើយ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore019/Suarez_zps4fd783fd.jpg

មតិយោបល់