យោងតាមសារព័ត៌មានបរទេសមួយដែលចុះនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៣ បានឲ្យដឹងថាកាលពីពេលថ្មីៗនេះប្រភពព័ត៌មានពី TMZ បានបង្ហាញរូបថតអាក្រាតដ៏គួរឲ្យភ្ញាក់ផ្អើលរបស់តារាចម្រៀង Justin Bieber ថតក្នុងផ្ទះរបស់គេដោយពេលនោះ Justin មិនមានសម្លៀកបំពាក់អ្វីទាំងអស់ គឺមានត្រឹមតែ ហ្គីតាមួយប៉ុណ្ណោះសម្រាប់បិទបាំង ។ ប្រភពដដែល បានបន្តឲ្យដឹងថារូបថតនោះត្រូវបានគេថតនៅខែ តុលា ឆ្នាំ ២០១២ នៅក្នុងផ្ទះរបស់ Justin ក្នុងទីក្រុង Toronto ប្រទេស កាណាដា (Canada) ។
ប្រភពខាងលើបានឲ្យដឹងទៀតថា Justin បានស្នាក់នៅផ្ទះតែម្នាក់ឯងក្នុងថ្ងៃឈប់សម្រាក់ ។ ទោះជាយ៉ាងណានៅព្រឹកនោះគេបានគេងលក់ដោយចៃដន្យ ហើយនៅពេលដែលគេបានភ្ញាក់ឡើងបានឬសំលេងគ្រួសាររបស់គេរៀបចំអាហារសម្រាប់ពិធីបុណ្យ Thanksgiving គេបានចេញមកក្រៅដោយមិនបានគិតថាគេស្រាត ក៏វាសដៃចាប់យកហ្គិតាមកបន្លំ និងបិទបាំងតំបន់ពិសេស ។គ្រាន់តែឃើញសកម្មភាពបែបនោះ សមាជិកនៅក្នុងផ្ទះនោះពួកគេបានសើចព្រោះតែភាពកំប្លែងរបស់ Justin ខណៈពេលនោះលោកយាយរបស់ Justin ក៏ភ្ញាក់ផ្អើល នឹងបានប្រាប់ឲ្យគេចូលទៅស្លៀកពាក់ជាប្រញាប់ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore028/Justin1_zps6d7886ff.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore028/Justin2_zps5b9748de.jpg
មតិយោបល់