ព័ត៌មានជាតិ

គួ​រ​តែ​ធ្វើ​យ៉ា​ង​ណា​ពេ​ល​ដែ​ល​ស្នេ​ហ៍​ប​រា​ជ័​យ​ ​?​

ស្នេ​ហា​​​ស​ម្រា​ប់​​បុ​រ​ស់​​គ្រា​ន់​​តែ​​​ជា​​ផ្នែ​ក​​មួ​យ​​នៃ​​ជី​វិ​ត​​តែ​​ប៉ុ​ណ្ណោះ​​តែ​​ចំ​ពោះ​​នា​រី​​វិ​ញ​​ស្នេ​ហា​​គឺ​​ជា​​ជី​​វិ​ត​​ទាំ​ង​​មូ​ល​​នៅ​​ពេល​ដែល​ស្នេហា​ត្រូវ​បាត់​បង​ ទើប​ភ្ញាក់​ខ្លួន​ ប៉ុន្តែ​អ្វីៗ​ត្រូវ​ជ្រុល​ហួស​អស់​ទៅ​ហើយ​។ ត្បិត​តែ​នេះ​ជា​ការ​ពិត​តែ​មិន​មែន​មនុស្ស​គ្រប់​រូប​មាន​ចិត្ត​ដូច​គ្នា​ នោះ​ទេ មាន​បុរស់​ខ្លះ​អាច​ក្លាយ​ទៅ​ជា​ជន​ពាលា​អាវ៉ាសែ​គិត​តែ​ដើរ​ផឹក​ស៊ី​ដោយ​ សារ​តែ​ការ​បាត់​បង​ស្នេហា​ក៏​មាន​ ហើយ​ខ្លះ​ទៀត​អាច​ឈាន​ដល់​ការ​បញ្ចប់​ជីវិត​របស់​ខ្លួន​ដោយ​សារ​ស្នេហា​មិន​ បាន​សម្រេច​ដូច​បំណង​ក៏​មាន​។ រីឯ​នារី​មាន​សារ​ធាតុ​ស្លូត​បូត​ទន់​ភ្លន់​ងាយ​នឹង​ទទួល​រង​នូវ​ការ​ ប៉ះទង្គិច​ផ្នែក​ផ្លូវ​ចិត្ត​ជាង​បុរស់​ ព្រោះ​នេះ​គឺ​ជា​ការ​តាក់​តែង​របស់​ធម្មជាតិ​។

ដំណាក់កាលដំបូង​ កុំព្យាយាមនៅស្ងប់ស្ងាត់តែម្នាកឯង
អនុស្សាវរីយ៍​ដែល​ដែល​ធ្លាប់​បាន​សាង​កន្លង​មក​វា​នឹង​ដិត​ជាប់​ជា​មួយ​ អារម្មណ៍​របស់​អ្នក​ជា​និច្​ច។ ភាព​សោក​សៅ​ ព្រម​ទាំង​ក្តី​អស្ឃឹម​នឹង​កើត​មាន​ឡើង​នៅ​ក្នុង​ចិត្ត​របស់​អ្នក​ភ្លាមៗ​ ដែរ​ នេះ​ហើយ​ដែល​គេ​ហៅ​ថា​រោគ​ «​ខូច​ចិត្ត​»​។​ ហេតុ​នេះ​ហើយ​អ្នក​គួរ​តែ​រក​មិត្ត​ភក្តិ ឬ​អ្នក​ជិត​ដិត​មក​ជជែក​កំសាន្ត​ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​ និង​ព្យាយាម​ទទួល​យក​គំនិត​ល្អៗ​ដែល​ពួក​គេ​បាន​ផ្តល់​ឲ្យ​។ អ្នក​មិន​ត្រូ​សងំ​នៅ​តែ​ម្នាក់​ឯង​នោះ​ទេ​ បណ្តោយ​ឲ្យ​ចិត្ត​នឹក​គិត​ដល់​រឿង​ចាស់​ដែល​ធ្លាប់​សាង​ជា​មួយ​គេ​ម្នាក់​ នោះ​។ បើ​នៅ​តែ​មាន​ចិត្ត​រឹង​រួស​អ្នក​នឹង​មិន​អាច​ងើប​ផុត​ពីរណ្តៅ​ទុក​នេះ​ឡើយ។ ជា​ពិសេស​ពេល​យប់​ដែល​ជា​ពេល​ស្ងប់​ស្ងាត់​ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ងាយ​នឹង​អណ្តែត​អណ្តូង​គិត​ដល់​រឿង​អាតីត​ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ធ្វើ​តាម​វិធី​សាស្ត្រ​ដូចខាង​ក្រោម៖

១.ស្តាប់បទចម្រៀង
ការ​ស្តាប់​ចម្រៀង​ ឬ​បទ​ភ្លេង​ផ្សេង​គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជួយ​កាត់​បន្ថយ​នូវ​ភាព​ហ្មងសៅ​ និង​អាច​រសាយ​នូវ​វិបត្តិ​ផ្លូវ​ចិត្ត​បាន​ខ្លះ​ដែរ។

២.មើលវីដេអូ
ត្រូវ​មើល​ណា​ដែល​មាន​លក្ខណៈ​បែប​កំប្លុក​កំប្លែង​ ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​ ហើយ​ភ្លេច​នូវ​ទុក​កង្វល់​ផ្សេងៗ​ ផ្ទុយ​ទៅ​វិញ​អ្នក​គប្បី​កុំ​មើល​រឿង​ណា​ដែល​បញ្ហា​ស្នេហា​ឡើយ។

៣.របស់អនុស្សាវរីយ៍
វត្ថុ​ផ្សេងៗ​ដែល​គេ​ធ្លាប់​បាន​ឲ្យ​ទាំង​ប៉ុន្មាន​ បើ​អាច​ជៀស​វាង​បាន​អ្នក​គួរ​តែ​បោះ​បង់​ ព្រោះ​នេះ​ក៏​ជា​ចំណែក​មួយ​ដែល​អាច​ឲ្យ​អ្នក​នឹង​ឃើញ​នូវ​រឿង​អតីត​ឡើង​វិញ​ ដែរ​។

៤.កន្លែងដែលធ្លាប់កត់ត្រានូវអនុស្សាវរីយ៍
កុំព្យា​យាម​ត្រឡប់​ទៅ​រក​កន្លែង​ចាស់​ឲ្យ​សោះ​ ព្រោះ​នោះ​ជា​កន្លែង​ដែល​បង្កប់​នូវ​អនុស្សាវរីយ៍​ផ្សេងៗ​ ដែល​អ្នក​បាន​សាង​ជា​មួយ​នឹង​គេ​ម្នាក់​នោះ​ ហើយ​រឿង​ចាស់​អ្នក​អាច​នឹក​ឃើញ​វិញ​បាន​គ្រប់​ពេល​វេលា​។

៥.ការនិយាយពីស្នេហា
អ្នក​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ណា​មួយ​ដែល​និយាយ​អំពី​ស្នេហា​ ឬ​ក៏​កន្លែង​ណា​ដែល​មាន​គូ​សង្សា​កំពុង​តែ​មាន​ភាព​ស្និត​ស្នាល​ជា​មួយ​គ្នា ​ ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​រសាប​រសល់​នៅ​មិន​សុខ​ នឹក​ឃើញ​រឿង​ដើម​យ៉ាង​រហ័ស​។

៦.ការចាប់អារម្មណ៍អ្វីដែលប្លែកៗ
អ្នក​គួរ​តែ​ងាយ​មក​ចាប់​អារម្មណ៍​នូវ​អ្វី​ដែល​ប្លែកៗ វា​អាច​ជួយ​ឲ្យ​ចិត្ត​រីក​រាយ​បាត់​ទុក្ខ​កង្វល់​បាន​។ សូម​កុំ​បន្ទោស​ខ្លួន​ឯង​ ឬ​ក៏​ទម្លាក់​កំហុស​លើ​គូស្នេហ៍​ថា​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​មាន​ទុក្ខ​សោក​ ក្នុង​ចិត្ត​។ ​មិន​ថា​នរណា​មួយ​ ខុស​ឡើយ​ សំខាន់​បំផុត​ត្រូវ​តាំង​ចិត្ត​ និង​ចេះ​ចាប់​ផ្តើម​សា​ជា​ថ្មី​ នោះ​ទើប​អ្នក​រក​ឃើញ​ថា​ពិភព​លោក​
ពិត​ជា​គួរ​ឲ្យ​ចង់​រស់​នៅ ​និង​មាន​អត្ថន័យ​ចំពោះ​បែប​ណា​ជីវិត​៕
break-up-sad-love-wallpapers
ចុចទីនេះ​មើល​ប្រភព​ដើម​​សហ​ការ​ជាមួយនឹង​ដំណឹង ៖www.mungkulkar.com

មតិយោបល់