ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylor Swift ឈ្លោះ​គ្នា​ជាមួយ Selena ដោយសារ​ស្អប់ Justin Bieber

​ការ​ពី​ពេល​ថ្មីៗ​នេះ​ប្រភព​ព័ត៌មាន Us Weekly បាន​ផ្សាយ​អំពី Taylor Swift បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​មិត្ត​ភក្ត័ដ៏​ល្អ​របស់​នាង​គឺ Selena Gomez ទៅ​លើ​ទំនាក់ទំនង​មិន​ច្បាស់លាស់​រវាង​នាង​និង Justin Bieber ។​
​តាម​ប្រភព​ព័ត៌មាន​បាន​បានឲ្យដឹងថា “Taylor Swift បាន​ស្អប់ Justin Bieber : ចំណែកឯ Selena នាង​បាន​គិតថា​នៅពេលដែល Justin ធ្វើឲ្យ​មាន​កំហុស គាត់​បាន​ធ្វើឲ្យ​មិត្តភក្ត័ល្អ​បំផុត​ពីរ​នាក់​របស់​នា​ង​បាន​ឈ្លោះ​គា្ន​យ៉ាងខ្លាំង​” ។​

​ម្យ៉ាងទៀត​នៅ​ខែ ឧសភា ក្នុង​កម្មវិធី Billboard Music Awards នៅពេល​ប្រគល់​ពាន់រង្វាន់ Taylor Swift នាង​បាន​បដិសេធ​មិន​ធ្វើ​ការអធិប្បាយ​អំពី Justin នោះទេ ។ ដោយ Taylor Swift បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ថា “​តើ​ពួកយើង​អាច​ផ្លាស់ប្តូរ​សំណួរ​ផ្សេង​បានទេ​?” ខណៈពេល​ដែល​អ្នកសារព័ត៌មាន​បាន​សួរ​អំពី​រឿង​របស់ Justin Bieber ។​

​នៅក្នុង​ពិធី​នោះដែរ Taylor Swift នាង​លាន​អណ្តាត​របស់​នាង​ចេញ​ក្រៅ​នៅពេល​ឃើញ Justin Bieber និង Selena បាន​ថើប​គ្នា​នៅ​ក្រោយ​ឆាក ។​
​ប្រភព​ព័ត៌មាន​បាន​បន្តទៀត​ថា​ជា​ញឹកញាប់ Justin Bieber បាន​និយាយ​ត្អូញត្អែ​អំពី Taylor Swift ដែល​តែងតែ​ឲ្យយោបល់​ទៅ Selena ឲ្យ​នាងរក​មិត្ត​ប្រុស​ផ្សេង​មួយទៀត​ដែល​ល្អ​ជាង​រូបគេ ។ លើសពីនេះ​ទៀត​នៅក្នុង​ពិធី​ខួបកំណើត​អាយុ ២១ ឆ្នាំ​របស់ Selena , Justin Bieber បាន​កាន់​ផ្កា​កុលា​ដើម្បី​អបអរសាទរ​ដល់ Selena ខណៈពេលដែល Taylor Swift មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នោះទេ ដោយ​មនុស្ស​ជាច្រើន​បានគិត​ថា​ប្រហែល​នាង​មិន​ចង់​ជួប​មុខ​របស់ Justin Bieber ។

​ទោះជា​យ៉ាងណា Taylor Swift នាង​បាន​បង្ហោះ​ការអបអរសាទរ​ក្នុង​ពិធី​ខួបកំណើត​របស់ Selena តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេត ។​ទន្ទឹមគា្ន​នោះ​ដែរ​អតីត​មិត្តប្រុស​របស់ Taylor Swift តារាចម្រៀង Harry Styles បាន​ថើប​មាត់​គា្ន​ជាមួយ​តារា​កំប្លែង​លោក James Corden ក្នុង​កម្មវិធី​ទូរទស្សន៍​របស់លោក ពេលនោះ​លោក James Corden បាន​បញ្ជាក់​ដែរ​ថា Harry Styles មិនមែន​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា​នោះទេ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore045/JB1_zps3f38b743.gif
https://i1272.photobucket.com/albums/y389/domneng/Decore/Decore045/JB1_zps2f442195.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore045/JB3_zps73e84196.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore045/JB2_zps1a17305d.jpg

មតិយោបល់