ភ្នំពេញ ៖ បទចម្រៀង “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” ដែលច្រៀងដោយ Reach Nara និងមានឈ្មោះពិតថា សំអាត ពណ្ណរាយ កំពុងល្បីល្បាញ នៅលើបណ្តាញសង្គមហ្វេសប៊ុក និង YouTube ដោយប្រិយមិត្តសរសើរគ្រប់ៗគ្នាថា ពិតជាពិរោះ និងចាប់អារម្មណ៍ ជាមួយនឹងបទចម្រៀងស្នាដៃកូនខ្មែរ ។
សំអាត ពណ្ណរាយ គ្រាន់តែជានិស្សិតម្នាក់ ដែលសិក្សា មុខជំនាញ់ នៅ សាកលវិទ្យាល័យពីរផ្សេងគ្នា សិក្សានៅ CUS និង NTTI ដែលមិនពាក់ព័ទ្ធនឹង សង្គមសិល្បៈ តែអាចបង្កើតជាបទចម្រៀង និងទំនុកច្រៀង កូនខ្មែរ បានយ៉ាងល្អ ទៀតផង ។
ចុចទីនេះ អានអត្ថបទ ៖ “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” ពិតជាពិរោះ និងកំពុងល្បីកក្រើកហ្វេសប៊ុក
កម្លោះ ពណ្ណរាយ បានប្រាប់ដល់ គេហទំព័រ ដំណឹង (www.domneng.news) តាមខ្សែទូរស័ព្ទ នៅល្ងាចថ្ងៃទី ១៥ ខែ សីហា នេះ ឲ្យដឹងថា ” សម្រាប់ បទចម្រៀង “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” នេះ ជាទំនុកច្រៀងស្នាដៃកូនខ្មែរពិតៗ ដោយខ្លួនខំច្នៃ ទាំងទំនុកច្រៀង និង បទភ្លើងនេះឡើង ហើយអត្ថន័យនៃបទចម្រៀងនេះដែរ ជាសាច់រឿងពិត របស់មិត្តភក្តិខ្លួន ដែលជួបស្នេហាដ៏ឈឺចាប់ ។ ប្អូនបានបន្តទៀតថា “បាទបង ! នៅភ្នំពេញខ្ញុំមិនបាន សិក្សានៅសាលាដូរតន្ត្រី អ្វីនោះទេ ហើយក៏មិនបានចូលទៅរៀននៅ សាលាបង្រៀនភ្លេង ឯកជន ដែរ តែខ្លួន បានរៀន នៅបាត់ដំបង ដែលជាស្រុកកំណើត ជាមួយនឹងគ្រូភ្លេងជើងចាស់ ៦ ខែ និងសិក្សាតាម YouTube តែខ្លួនអាចបង្កើតទំនុកច្រៀង និង Melody ថ្មីបាន ។ ក្រៅពីបទ “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” នៅមានបទចម្រៀង ជាស្នាដៃកូនខ្មែរ ជាច្រើនទៀត ដែលខ្លួនមិនទាន់បានចេញ ខណៈដែលរវល់សិក្សា នៅ ពីរសាកលវិទ្យាល័យ ហើយឆ្នាំនេះជាឆ្នាំ ទី ៤ របស់ខ្លួន ផងដែរ” “។
សម្រាប់បណ្តាផលិតកម្មដែល ចង់បាន បេក្ខភាព ឬ អ្នកនិពន្ធទំនុកច្រៀង និង Melody ថ្មីជាស្នាដៃកូនខ្មែរ គួរតែផ្តល់ ឱកាស ឲ្យ សំអាត ពណ្ណរាយ ធ្វើការងារសាកល្បង ដើម្បីបម្រើ ដល់សង្គមសិល្បៈខ្មែរ ឲ្យរីកផូរផង់ ៕
ស្តាប់បទ “ឈឺចាប់ថ្ងៃបោះបាយបិណ្ឌ” ដូចខាងក្រោមនេះ ៖
មតិយោបល់