ក្នុងកម្មវិធីអាណាចក្រកាលពីយប់មិញ គេសង្កេតតារាចម្រៀងស្រីជួរមុខ របស់ផលិតកម្ម ថោន បានបង្ហាញខ្លួនដោយស្លៀកពាក់ឆើតឆាយជាទីបំផុត ។សម្លៀកបំពាក់ដែលនាងស្លៀកពាក់ចូលរួមកម្មវីធនេះដែរពណ៌ទឹកមាសហើយក៏ជារ៉ូបបែបឈុតប៊ីគីនី ដោយមានស្បៃបិទបាំងពីលើដ៏ស្តើង។
ឈុតនេះដែរ ត្រូវបានគេលើកយកប្រៀបធៀប ថានាងចម្លងស្ទិលស្លៀកពាក់តាមតារាចម្រៀង ហូលីវ៉ូត នាង Selena Gomez ដែលជាអតីតមិត្តស្រីរបស់ Justin Biber ។រ៉ូបនាង និង Selena យកផ្គូរផ្គង់គ្នា ខុសតែបន្តិចបន្តួចតែប៉ុណ្ណោះ ត្រង់ស្ទីល តែ ពណ៌ខុសគ្នាស្រឡះ ដោយរ៉ូប មាស សុខ សោភា លេងស្ទីលពណ៌ទឹកពណ៌ និង Selena Gomez ពណ៌ខ្មៅ ដែលជាឈុតនាងស្លៀកក្នុងបទ Come &Get it ។
តែទោះជាយ៉ាងណា នៅក្នុងកម្មវិធីទាំងមូល មាស សុខសោភា ទទួលបានការសរសើរពី សំណាក់អ្នកគាំទ្រ ស្រែកកញ្ចៀស ថា “បងភា ស្អាតណាស់ថ្ងៃនេះ “៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore053/Sophea2_zpsb9651daf.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore053/Sophea1_zps4a7c03ae.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore053/Sophea3_zps558249d3.jpg
មតិយោបល់