ក្រុម Hacker របស់ស៊ីរីបានចេញមុខជាថ្មី ដោយបានវាយប្រហារមកលើសារព័ត៌មានធំៗចំនួន ៣របស់សហរដ្ឋអាមេរិក បន្ទាប់ពីក្រុមនេះ សម្រាប់អស់រយៈពេលប៉ុន្មានខែ។
ក្រុម Hacker ដែលហៅខ្លួនឯងថា “កងទ័ពអេឡិចត្រូនិកស៊ីរី” បានប្រកាសនៅលើបណ្ដាញ Twitter ថា ខ្លួនអាចធ្វើការ Hack ចូលគេហទំព័រសារព័ត៌មានធំៗរបស់អាមេរិក តាមរយៈកម្មវិធី Outbrain ដែលជាសេវាកម្ម Content recommendation service ប្រើនៅក្នុងគេហទំព័រធំៗទាំងនោះ។
បន្ទាប់ពីក្រុម Hacker នេះប្រកាសរួចរាល់មក ស្រាប់តែគេហទំព័រសារព័ត៌មាន The New York Times, Washington Post និង CNN កើតមាននៅបញ្ហា ដោយគេហទំព័របស់ The New York Times គាំងប៉ុន្មានម៉ោង ហើយគេហទំព័ររបស់ Washington Post មានអត្ថបទមួយចំនួន ចុចទៅបើកគេហទំព័រផ្សេង។
គួរបញ្ជាក់ផងដែរថា ក្រុម Hacker នេះក៏បានព្យាយាមជ្រៀតចូលគេហទំព័រ BBC, Financail Times, National Public Radio ផងដែរ៕
មតិយោបល់