ព័ត៌មានជាតិ

Google បិទ Youtube សម្រាប់ Windows Phone ម្ដងទៀត ធ្វើឲ្យ Microsoft ខឹង​យ៉ាង​ខ្លាំង​

​បើ​តាម​ការ​ចាំបាន ក្រុមហ៊ុន Google ធ្លាប់បាន​និយាយ​ថា កម្មវិធី Youtube នឹង​មិន​មាន​សម្រាប់ Windows Phone ឡើយ ប៉ុន្តែ​កាលពី​ថ្មីៗ​នេះ បែប​ជា Google ប្រកាស​បង្ហាញ កម្មវិធី Youtube សម្រាប់ Windows Phone ជា​ផ្លូវការ​ទៅវិញ​។​

​ក្រោយ​ពេល​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ កម្មវិធី Youtube មាន​បញ្ហា ដែល​ធ្វើឲ្យ​អ្នកនាំពាក្យ​របស់ YouTube ចេញមុខ​និយាយថា កម្មវិធី Youtube សម្រាប់ Windows Phone ត្រូវ​បាន​បិទ​។​

​ក្រុមហ៊ុន Microsoft ពិតជា​ខឹង​ខ្លាំង​ណាស់​នឹង​ទង្វើ​បែប​នេះ​របស់ Google ប៉ុន្តែ​មិនដឹង​ជា​ធ្វើ​ដូចម្ដ៉េច ព្រោះថា Microsoft ធ្លាប់​បាន​បង្កើត ម្ម​វិធី Youtube សម្រាប់ Windows Phone ដោយ​ខ្លួនឯង​ម្ដង​រួចទៅហើយ ប៉ុន្តែ​ត្រូវបាន Google គំរាម​ឲ្យ​បិទ​វិញ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Google ហាក់ដូចជា​មិន​ចង់​សហការ​ល្អ​ជាមួយនឹង Microsoft នោះទេ ព្រោះថា​មាន​កម្មវិធី​មួយចំនួន Google មិន​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នកប្រើ Windows Phone ប្រើ​នោះទេ​៕

Youtube-WP8

មតិយោបល់