ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Demi Lovato ជនរង​គ្រោះ​ចុ​ងក្រោយ​ត្រូវគេ Hack យក​រូបភាព​ក្តៅ​សាច់​

​រូប​ក្តៅ​សាច់​ចំនួន ២០ សន្លឹក​របស់​តារាចម្រៀង វ័យ ២០ ឆ្នាំ ត្រូវបាន​គេ​ដាក់​លក់​នៅលើ​ទំព័រ RadarOnline នេះ​បើ​យោង​តាម​សារព័ត៌មាន​ដែល​ចុះ​កាលពី​សប្តាហ៍​កន្លងទៅ​។​
​តារា​ច​មៀង Demi Lovato គឺជា​ជនរងគ្រោះ​ចុងក្រោយ នៅក្នុង​ចំណោម​តា​រាហូ​លី​វ៉ូត ដែល​ត្រូវបាន​គេ Hack យក​រូបភាព​ក្តៅ​សាច់​របស់​នាង​។ តាម​ប្រភព​ព័ត៌មាន RadarOnline បានឲ្យដឹងថា ពួកគេ​បាន​ទទួល​អ៊ី​មេ​ល ជាច្រើន​ក្នុង​ការដាក់​លក់​រូបថត​គណៈកម្មាធិការ X Factor ក្នុង​ស្ថានភាព​អាក្រាត​។​

​ក្មេងស្រី​ម្នាក់​ដែល​មើល​ទៅ​ដូច​ជា តារាចម្រៀង Demi Lovato ដោយ​នៅក្នុង​ដៃ​មាន​សាក់​រូប​បក្សី​ចំនួន ១២ ។ ក្មេងស្រី​នោះ​បាន​ថតរូប​សិច​ស៊ី​ជា​ច្រើន​សន្លឹក​ដោយ​ខ្លួនឯង​ផ្ទាល់ ដោយ​បង្ហាញ​កាយ​អាក្រាត​លើ​គ្រែ​។​
Demi Lovato ​
​អ្នក​ដែល​ផ្តល់​រូបថត​ឲ្យបាន​សរសេរថា នេះ​គឺជា Demi ។ តែ​ខាង​កាសែត វិញ​បាន​និយាយថា តារា​ចម្រៀង​រូប​នេះ​មិន​ដែល​បង្ហាញ​រូបភាព​សិច​ស៊ី ក្រៅពីក្នុងបទ Made in the USA ប៉ុន្តែ​ពួកគេ​ព្រួយ​បារ​ម្មណ៍​ថា បើសិន​ជា​រូបភាព​នោះ​ធ្លាយ​ចេញ វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស តារាចម្រៀង ២០ ឆ្នាំ​រូប​នេះ​។ ទោះជា​យ៉ាងនេះក្តី គេ​មិន​ទាន់​បាន​កំណត់​មុខសញ្ញា​នៃ​ជនល្មើស​ដែល​ដាក់លក់ រូបភាព​តារាចម្រៀង​រូប​នេះ​នៅឡើយ​នោះទេ​។​
​នៅពេល​ដែល​សួរ​អំពី​ស៊េរី​រូបភាព​អាក្រាត ជា​ច្រើន​សន្លឹក​ដែល​បែកធ្លាយ​ចេញ ដោយ​ក្រុម Hacker តារា​ច​មៀង Demi Lovato និង​អ្នកតំណាង​របស់​នាង​បាន​ច្រានចោល មិន​ផ្តល់​បទ​សម្ភាស​ណាមួយ​ឡើយ​។​

​មុន​នេះ​ដែរ ក្រុម Hacker បាន​ប្រជ្រៀតចូល​លួច​រូបភាព​ក្តៅ​សាច់ ជា​ច្រើន​សន្លឹក និង​ព័ត៌មាន​ឯកជន​តារា​ហូ​លី​វ៉ូត​ជាង ៥០ នាក់ ក្នុងនោះ​រួមមាន Scarlett Johansson, Mila Kunis, Christina Aguilera, Vanessa Hudgens, Jessica Alba ជាដើម ។​បញ្ហា​នេះ​ដែរ ខាង ក្រុម​ស៊ើបអង្កេត FBI និង​កំពុង​តាម​តាម​ខ្លួន​ក្រុម Hacker ទាំងនោះ តាំងពី​ថ្ងៃ​ទី ១១ ខែ មករា ឆ្នាំ ២០១១ មក​ម្លេះ​៕​
ទស្សនាវីដេអូចម្រៀង Made in the USA ដូចខាងក្រោមនេះ​៖

មតិយោបល់