ព័ត៌មានសិល្បៈ និងកម្សាន្ត

Park Yoochun សមាជិក​ក្រុម JYJ ទទួល​ការរិះគន់​ដោយសារ​គេ​ជក់បារី​នៅ​ទី​សាធារណៈ​

​យោងតាម​ប្រភព​សារព័ត៌មាន​បរទេស​មួយ​បាន​ចុះផ្សាយ​រូបភាព​ជក់​បារី​របស់ Park Yoochun ដែល​ជា​សមាជិក​របស់​ក្រុម​តារាចម្រៀង JYJ ដែល​ត្រូវបាន​គេ​បង្ហោះ​នៅលើ​អ៊ីនធឺណិត​បន្ទាប់ពី​គេ​បាន​ជួបជុំ​ជាមួយ​មិត្តភក្តិ​របស់​គេ​នៅ​ពេលយប់​ក្នុង​ហាង​មួយ​។ ខណៈពេល​ដែល​គេ​បាន​ធ្វើដំណើរ​មក​ដល់​ក្នុង​ហាង​មួយ​នោះ Park Yoochun បាន​និយាយ​លេង​ជាមួយ​មិត្តភក្តិ​របស់​គេ​និង​បាន​យក​បារី ស៊ី​ហ្គាល មក​ជក់​ក្នុង​ហាង​នោះ​។ នៅក្នុង​ប្រទេស​កូរ៉េ​មិន​មាន​បំរាម​មិន​ឲ្យ​មនុស្ស​ធំ​ជក់បារី​នៅ​ទី​សាធារណៈ​នោះទេ ប៉ុន្តែ​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​រិះគន់​ទៅលើ​ការជក់បារី​របស់ Park Yoochun ។​

​ចំណែកឯ​អ្នក​និយម​លេង​អ៊ីនធឺណិត​មួយចំនួន​ទៀត​បាន​និយាយថា Park Yoochun មាន​អភ័យ​ឯក​សិទ្ធ​មិនចាំបាច់​ចូល​បម្រើ​កងទ័ព​ដោយសារតែ​គាត់​មាន​ជម្ងឺហឺត​។ ទោះជា​យ៉ាងណា​គេ​នៅតែ​បានឃើញ Park Yoochun បន្ត​ការជក់បារី​របស់គេ​យ៉ាង​ស្ងប់ស្ងាត់​។ ដែល​នេះ​គឺ​ជា​ទង្វើ​មិន​អាច​ទទួលយកបាន​នោះទេ​។ ឯ​អ្នក​និយម​លេង​អ៊ីនធឺណិត​ផ្សេងទៀត​បាន​និយាយថា Park Yoochun មាន​ចេតនា​ជក់បារី​ដើម្បី​ឲ្យ​លទ្ធផល​ជម្ងឺហឺត​របស់គេ​កាន់តែ​ធ្ងន់ធ្ងរ​ដើម្បី​ជៀសវាង​ពី​ការ​ចូល​បម្រើ​កងទ័ព​។ ហើយក៏​មាន​អ្នកខ្លះ​បាន​សួរថា “​គាត់​មិន​បាន​ចូល​បម្រើ​កងទ័ព​ដោយសារ​ជម្ងឺហឺត​ឬ​ដោយសារ​គាត់​ជា​តារា​ជក់បារី​? ប្រហែលេជា​ពេល​នេះ​សមស្រប​នឹង​ឲ្យ Park Yoochun ចូល​បម្រើ​កងទ័ព​ហើយ​”​។​
​ប៉ុន្តែ​ក៏​មាន​អ្នក​និយម​លេង​អ៊ីនធឺណិត​មួយចំនួន​បាន​ព្យាយាម​ការពារ Park Yoochun ដោយ​និយាយថា​នេះ​គឺ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អារាម​ប៉ុណ្ណោះ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore087/ParkYoochun1_zps8cb29241.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore087/ParkYoochun3_zpsb37a9520.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore087/ParkYoochun2_zpsab02ed53.jpg
roof-park-yoochun-girl-adoption

មតិយោបល់