ព័ត៌មានជាតិ

លោក​បា​រ៉ាក់​អូបា​ម៉ានិយាយ​ទៅ​មិន​ទាន់​បាន​សម្រេច​ចិត្ត​ លើ​វិធានការ​ណាមួយ​សម្រាប់​ប្រទេស​ស៊ី​រី​នៅឡើយ​

​ទីក្រុង​វ៉ា​ស៊ិន​តោន ( 28/08/13 ): លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​លោក​មិនទាន់​បាន​ធ្វើ​ការសម្រេច​ចិត្ត​ណាមួយ​ទៅលើ​បញ្ហា​ប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ​។​
Obama
​នៅក្នុង​ម៉ោង​នៃ​កិច្ច​សម្ភាស​មួយ​ជាមួយនឹង​សា​រពត៍​មាន PBS News នៅឯ​សេត​វិមាន​លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ហើយ​លោក​នឹង​ធ្វើ​ការថ្លឹងថ្លែង​សារជាថ្មី​ទៅលើ​ទោសកំហុស​នៃ​ការប្រើប្រាស់​អាវុធ​គីមី​ដែល​បានសម្លាប់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​រាប់រយ​នាក់​នៅ​ក្រៅ​នឹង​ទីក្រុង​ដា​ម៉ាស​កាលពី​ថ្ងៃ​ទី 21 សីហា​នេះ​។​បើ​ទោះបីជា​យ៉ាងណា​ក្តី​យើង​បាន​សន្និដ្ឋាន​ថា​រដ្ឋាភិបាល​ស៊ី​រី​ជា​អ្នក​នៅ​ពីក្រោយ​នៃ​បញ្ហា​នេះ​៕​

មតិយោបល់